ព័ត៌មានទាន់ហេតុការណ៍៖

លោកយន្ត មីនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ថ្ងៃអាទិត្យឈប់សម្រាកឆ្លៀតពេលដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យការដ្ឋានជួសជុលពង្រីកផ្លូវជាតិលេខ០៤និងការដ្ឋានផ្សេងៗទៀតដែលកំពុងដំណើរការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៧ បើទោះបីជាថ្ងៃឈប់សម្រាកពីការងារ លោក យន្ត មីនអភិបាលនៃគណអភិបាលខេត្តព្រះសីហនុបានដឹកនាំក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យការដ្ឋានពង្រីកផ្លូវជាតិលេខ០៤ ត្រង់ចំណុចចំណោតចុះអូរត្រាវ ព្រំប្រទល់ក្រុងព្រះសីហនុ និងឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងការដ្ឋានជាច្រើនកន្លែងទៀតនៅក្នុងស្រុកព្រៃនប់ដែលត្រូវធ្វើការអភិវឌ្ឍន៍ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយពេលវេលាដ៍មានតម្លៃខាងលើ លោកណុប ហេង ប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថាដោយមានការណែនាំចង្អុលបង្ហាញពីឯកឧត្តយន្ត មីនអភិបាលនៃគណ:អភិបាលខេត្ត ក៍ដូចជាលោករដ្ឋមន្ត្រីក្រសួងគមនាគមនិងដឹកជញ្ជូនជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីការលំបាក សុខនិងទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការយកចិត្តទុកដាក់លើការកាត់បន្ថយពីករណីគ្រោះថ្នាក់ចរាចរ ហេតុដូចនេះហើយទើបរដ្ឋបាលសាលាខេត្តព្រះសីហនុក៍ដូចជាមន្ទីរ ក្រសួង ជុំនាញពាក់ព័ន្ធនៅខេត្តព្រះសីហនុបានរៀបចំពង្រីកផ្លូវចំណុចខាងលើដែលជាផ្លូវកោងបត់ដែលគេហៅថាជាចំណុចជើងកបក្នុងការបង្ករឲ្យមានករណីគ្រោះថ្នាក់ចរាចរជាញឹកញាប់ នាពេលកន្លងមកនៅចំណុចចំណោតចុះអូរត្រាវដែលត្រូវពង្រីកបន្ថែមមានប្រវែង៦០០ម៉ែត្រនិងទទឹងប្រប្រវែង០៤ម៉ែត្រចាប់ពីបង្គោលគីឡូម៉ែត្រលេខ២១៤+៧០០ដល់បង្គោលគីឡូម៉ែត្រលេខ២១៥+៥៥០ដោយចាក់ក្រាលកៅស៊ូ០២ជាន់។និងធ្វើការពង្រីកផ្លូវគេចនៅចំណុចផ្លូវចំណោតចុះក្បែរសាលាឃុំបត់ត្រង់មានប្រវែង៨៥០ម៉ែត្រនិងទទឹង០៤ម៉ែត្រ ក្រាលបេតុងសរសៃដែកមានកម្រាស់០;២៣ម៉ែត្រចាប់ពីបង្គោលគីឡូម៉ែត្រ២១១+០៥០ដល់បង្គោលគីឡូម៉ែត្រ២១១+៦៥០ ។

លោកប្រធានមន្ទីរខាងលើបានបញ្ជាក់ថាចំណុចដែលកំពុងតែធ្វើការពង្រីកនាពេលនេះជាចំណុចតែងតែបង្ករគ្រោះថ្នាក់ចរាចរជាញឹកញាប់ក្លាយទៅជាចំណុចជើងកបហេតុដូចនេះហើយចាំបាច់ត្រូវតែពង្រីកផ្លូវចំណុចខាងលើនេះបន្ថែមជាចាំបាច់បំផុត។

ដោយឡែកលោកប្រាក់ សុវណ្ណប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុក៍បានឲ្យដឹងផងដែរថា ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍន៍ផ្លូវគមនាគមន៍ខ្វាត់ខ្វែងនៅក្នុងក្រុងក៍ដូចជានៅតាមជនបទដាច់ស្រយាលហើយដោយក្រសួងអភិវឌ្ឍន៍ជនបទក៍ដូចជារដ្ឋបាលខេត្តព្រះសីហនុបានមើលឃើញផ្លូវលំមួយខ្សែរមានប្រវែង៦៨០០ម៉ែត្រនិងទទឹង០៤ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ០៣នៅភូមិទួល និងភូមិកំពង់ស្មាច់តូចក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងតែរងការខូចខាតស្ទើរតែទាំងស្រុងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជួបប្រទះការលំបាកក្នុងការធ្វើដំណើរមកកាន់ទីប្រជុំជនដូច្នេះហើយទើបមន្ទីរអភិវឌ្ឍន៍ជនបទសហការណ៍ជាមួយមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តចាប់ផ្តើមធ្វើការជួសជុលដោយចាក់ក្រាលដីគ្រួសក្រហមលើកំណាត់ផ្លូវដែលមានប្រវែងខាងលើនោះសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងភូមិ ឃុំខាងលើសម្រាប់ប្រើប្រាស់ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាពេលកន្លងមកថា មានផ្លូវ គឺមានក្តីសង្ឃឹម។

លោក យន្ត មីនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុក៍បានអំពាវនាវសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់និងដងផ្លូវដែលមន្ទីរជំនាញត្រូវធ្វើការជួសជុលហើយបើមានការប៉ះពាល់តិចតួចក្តីសុំឲ្យមានការយោគយល់ដោយហេតុថាការស្ថាបនា និងអភិវឌ្ឍន៍តែងតែជួបប្រទះផលបះពាល់តិចតួចជៀសមិនផុតឡើយ។និងសំណូមពរដល់ប្រជាពលរដ្ឋឲ្យចេះជួយថែរក្សាសមិទ្ធិផលក្រោយការស្ថាបនានិង អភិវឌ្ឍន៍រួច។

គួរបញ្ជាក់ឲ្យដឹងផងដែរថានៅក្នុងដំណើរបំពេញបេសកកម្មត្រួតពិនិត្យការងារ ក្នុងថ្ងៃឈប់សម្រាកខាងលើនោះ លោកអភិបាលខេត្ត និងក្រុមការងារមន្ទីរជំនាញអមដំណើរ ក៍បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្នាក់ការគណ:បក្សប្រជាជននៅឃុំអូរឧកញ្ញាហេងស្រុកព្រៃនប់ដែលកំពុងដំណើរកាសាងសង់និង ពិនិត្យប្រព័ន្ធលូរបង្ហូរទឹកខាងមុខទីប្រជុំជនផ្សារវាលរេញក្នុងស្រុកព្រៃនប់ហើយនៅចុងបញ្ចប់នៃកិច្ចការត្រួតពិនិត្យ លោកអភិបាលខេត្ត និងលោកប្រធានមន្ទីរសាធារណ:ការដឹកជញ្ជូនបានត្រួតពិនិត្យការដ្ឋានឈូសឆាយជួសជុលចាក់ក្រាលបេតុង សរសៃដែកកំណាត់ផ្លូវតិរវិថីសម្តេចហ៊ុនសែននៅចំណុចមណ្ឌល៣ទំនប់រលកចាស់ក្នុងក្រុងព្រះសីហនុផងដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖