ខេត្តកណ្តាល ៖ បច្ចុប្បន្នផ្សារស្អាង ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល គ្មានការអភិវឌ្ឍន៍ កែលំអ ឬធ្វើថ្មី បន្ទាប់ពី មេយោធាស័ក្តិកន្លះលោក ប៉ោ សេង មានសិទ្ធិទទួលវិនិយោគរយៈពេល៣៧ឆ្នាំ ក្លាយជាកន្លែងចោលសំរាម ភក់ ជ្រាំ ។ ចំណែកអ្នកវិនិយោគវិញ ឃើញតែយកចិត្តទុកដាក់ប្រមូលភាស៊ីប៉ុណ្ណោះ ។
សិទ្ធិវិនិយោគផ្សារស្អាង ដែលបានទៅលើនាយទាហាន ប៉ោ សេង មានតែឈ្មោះ ក្នុងអង្គភាព មិនដែលស្គាល់ កន្លែងធ្វើការ សង្ស័យថាមានការឃុបឃិត ឬភាគហ៊ុនណាមួយពីលោក ជា គឹមតុង អនុប្រធាននាយកដ្ឋានទ្រព្យ សម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
អាជីវករបច្ចុប្បន្នគឺនៅកណ្តាលថ្ងៃ ខ្យល់ និងហាភ្លៀង ហើយលោក ប៉ោ សេង ឲ្យដៃជើងរបស់ខ្លួនប្រមូលលុយពី បងប្អូនអ្នកស្រុកស្រែចម្ការដាក់កញ្ច្រែងលក់បន្លែ ក្តាមខ្យងខ្ចៅ ដោយមិនយោគយល់ និងមិនបានអនុវត្តទៅតាម សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលនោះឡើយ ។
គួររំឭកថា ប្រមាណជិត៣ខែកន្លងទៅ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏បានចុះទៅ កាន់ទីនោះផ្ទាល់ និងបានសួរនាំអាជីវករ ដោយពួកគាត់បាននិយាយប្រាប់ថា អ្នកវិនិយោគផ្សារយកភាស៊ីពីអ្នក លក់តាមកញ្ច្រែងនេះដដែល ។ មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តក៏បានតម្រូវឲ្យលោកប៉ោ សេង អ្នកវិនិយោគ ផ្សារស្អាងរៀបចំសាងសង់ដំបូល ដើម្បីឲ្យអាជីវករជៀសផុតពីហាលថ្ងៃ ហាលភ្លៀងជាដើម…។
ពាក់ព័ន្ធនឹងការវិនិយោគផ្សារស្អាង លោកអភិបាលនៃគណៈអភិបាលបានលើកឡើងនៅក្នុងសារអេឡិចត្រូនិច ឆ្លើយតបអ្នកកាសែតថា «លោកនឹងចាត់វិធានការឲ្យមន្ត្រីជំនាញខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះទៅពិនិត្យ ក៏ដូចជាមើលអំពីច្បាប់ សៀវភៅបន្ទុក ប្រសិនបើខុសពីគោលការក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នឹងមានវិធានការតាមផ្លូវច្បាប់» ។
លោក ប៉ោ សេង ក្នុងនាមជានាយទាហានមួយរូប ជាទម្លាប់គាត់តែងបានប្រើប្រាស់ឥទ្ធិពល ខ្លួន សំឡុត គំរាមកំហែង ដល់អាជីវករ ចំពោះបញ្ហាប្រតិកម្មមួយ រឿងប្រមូលភាស៊ីនោះ ពិសេសគាត់ជានាយទាហានមិនចូលឬមិនស្គាល់អង្គភាព តែងតែយកថ្នាក់ដឹកនាំនៅក្នុងអង្គ ភាពទីចាត់ការបុគ្គលិកអគ្គបញ្ជាការ ក្នុងអំនួតទៅលើអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធក៏ដូចជា អាជីវករ ។
ប៉ុន្មានថ្ងៃមកនេះ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ប៉ោ សេង បានបង្ហោះសារជេរ ប្រមាថទៅលើបណ្តាញសារព័ត៌មាន ទាំងបំពាន ហើយពុំមានគំនិតច្នៃប្រឌិតរកគន្លឹះអភិវឌ្ឍន៍ ចំពោះការវិនិយោគផ្សារ ស្របទៅតាមគោលនយោបាយរដ្ឋាភិបាល ក៏ដូចជាកិច្ចសន្យា រវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ ។
ករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោក ប៉ោ សេង មេយោធាស័ក្តិកន្លះ ក្នុង នាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ ហើយចេញមុខវិនិយោគផ្សារខុសទៅនឹងច្បាប់លក្ខន្តិកៈ មន្ត្រីរាជការកាលពីរសៀល ថ្ងៃទូ៣ ខែតុលា ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ ៕ សិលា\