ខេត្តបាត់ដំបង ៖ សពពលករខែ្មរម្នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនតាមរថយន្តមក ប្រគល់ឲ្យអាជ្ញាធរខែ្មរ ហើយអាជ្ញាធរប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ កាលពី វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។
ក្រុមការងារទំនាក់ទំនងស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរដែលស្លាប់នេះគឺ មានជំងឺខ្លាញ់រុំបេះដូង ។ ជនរងគ្រោះឈ្មោះ សយ សារី ភេទស្រី អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្តោ ឃុំ ពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានស្លាប់ដោយជំងឺគាំងបេះដូង នៅខេត្តឈុនបូរី ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។
សាកសព ត្រូវបានអាជ្ញាធរខែ្មរប្រចាំនៅច្រកទ្វារអន្តរជាតិដូងទទួលពីអាជ្ញាធរថៃ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យនៅឯស្រុកកំណើត៕ សហការី