ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបរថយន្តកាមរីឆ្លាមដឹកឈើប្រណីតលោតឆត្របម្រុងទៅវៀតណាម

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កម្លាំងល្បាតបង្ក្រាបបទល្មើសព្រៃឈើបរិស្ថាន WCS ស្រុក កែវសីមា សហការជាមួយកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧ បានប្រទះឃើញរថយន្តដឹកឈើប្រណីតលោតឆត្រ១គ្រឿង រួច ដេញតាមឃាត់បានរថយន្ត តែអ្នកបើក បានរត់គេចខ្លួនបាត់ស្រមោល។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា រថយន្ត ដែលសមត្ថកិច្ចប្រទះឃើញ ហើយដេញ បង្ក្រាបបាននេះ ម៉ាកកាមរីឆ្លាម ពណ៌ សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A-4900។

ប្រភពឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានជិះរថយន្តល្បាតតាមដងផ្លូវជាតិលេខ៦៧A ពីស្រុកអូររាំង ក្នុង គោលដៅឆ្ពោះទៅស្រុកកែវសីមា ។ លុះ មកដល់ចំណុចគីឡូម៉ែត្រលេខ៦៨ ក្នុង តំបន់ព្រៃការពារអភិរក្ស ក៏ប្រទះឃើញរថយន្តគួរឲ្យសង្ស័យខាងលើ ហើយបាន ដេញតាមពីក្រោយ រហូតដល់ភូមិគ្រញូង សែន ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ អ្នកបើករថយន្តប្រព្រឹត្តបទល្មើសខាងលើ ដឹងថាមានសមត្ថកិច្ចដេញតាម ក៏បើកគេចចូលក្នុងចម្ការកៅស៊ូ ក្រោយផ្ទះ ប្រជាពលរដ្ឋ ហើយជ្រុលទៅបុកដើមកៅស៊ូកល់ទៅមុខលែងរួច ។ ឃើញដូចនេះតៃកុងរថយន្តបានបើកទ្វាររត់គេចចោលរថយន្តត្រូវ សមត្ថកិច្ចឃាត់បានតែម្តង ៕ សហការី


ចែករំលែក៖