ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញរដ្ឋបាលព្រៃឈើបង្រ្កាបរថយន្តដឹកឈើប្រណីត២គ្រឿង មានកាប៉ះទង្គិចខណៈមានកម្លាំងកងទ័ពជើងគោកម្នាក់មករំដោះយកអ្នកបើកបរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ ក្នុងកិច្ចប្រតិបត្តិការមួយបានឲ្យដឹងថា មានក្រុមកម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានសហការគ្នា ចុះបង្រ្កាបករណីការដឹកជញ្ជូនឈើប្រភេទប្រណីតខុសច្បាប់ ក្នុងនោះកម្លាំងបង្រ្កាបបានរថយន្តដឹកឈើប្រណីតចំនួន ២គ្រឿង ប៉ុន្តែក្នុងនោះគេឃើញវត្តន៍មានកងទ័ពជើងគោកម្នាក់ឈ្មោះ គា មករំដោះយកអ្នកបើកបររថយន្តដឹកបទល្មើសទាំងនោះ។

ប្រភពរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៦ និង២០ព្រលប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចអូរល័ក្ខកន្សែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពរាយការណ៍ដដែលបន្តទៀតថា រថយន្តដឹកឈើទាំង២គ្រឿងត្រូវបានកម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសហការគ្នាបង្រ្កាបនោះ ទី១ ម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ គេមិនបានបញ្ជាក់ស្លាកលេខនៅឡើយនោះទេ និងទី២ ម៉ាក កាមរីគូថហើម ពណ៌ស្លែ គេមិនបានបញ្ជាក់ស្លាកលេខនោះដែរ ហើយបន្ទាប់ពីមានអន្តរាគមន៍ពីយោធា(ឌឺបេ)នៃកងទ័ពជើងគោកម្នាក់ឈ្មោះ គា មករំដោះយកអ្នកបើកបររថយន្តដឹកបទល្មើសទាំងនោះភ្លាម កម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានវត្ថុតាងរថយន្តផ្ទុកឈើទាំង ២គ្រឿង យករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ជាបណ្ណោះអាសន្ន ហើយកំពុងរង់ចាំវាសវែង។

រហូតដល់រសៀលថ្ងៃដដែល លទ្ធផលនៃប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចបានបង្ហាញឲ្យឃើញថា រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 6856 ដឹកប្រភេទប្រណីត(ធ្នង់)ចំនួន ៥៦ដុំ រីឯរថយន្តម៉ាក កាមរី គូថហើម ពណ៌ស្លែ ពាក់ស្លាក លេខ ភ្នំពេញ 2D 1103 ដឹកប្រភេទប្រណីត(ធ្នង់)ចំនួន ៧១ដុំ សរុបទាំង ២គ្រឿងមានចំនួន ១២៧ដុំ ស្មើនឹងចំនួន ១,២៧៩ម៉ែត្រត្រីគុណ ៕ ប៉ឹម ពិន

 

 

 

 


ចែករំលែក៖