ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខសង្វៀនបញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូនៅច្រកព្រំដែនបន្ទាយចក្រី ស្រុកព្រះស្តេច គំរាមបាញ់សម្លាប់សមត្ថកិច្ច

ចែករំលែក៖

ខេត្តព្រៃវែង៖ សង្វៀនបញ្ជល់មាន់មួយ កន្លែងដែលគ្មានច្បាប់ទម្លាប់បានប្រើសន្តិសុខគំរាមវាយ និងបាញ់សម្លាប់កម្លាំងនគរបាលដែលបានចុះទៅសួរនាំបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ខណៈកម្លាំងសមត្ថកិច្ចចូលទៅសួរនាំរកច្បាប់អនុញ្ញាត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ថៅកែ កាស៊ីណូដែលបេីកសង្វៀនបញ្ជល់មាន់ បានបញ្ជាក្រុមអង្គរក្ស និងសន្តិសុខកាងល្បែងនៅក្នុងកាសុីណូនោះកាន់កាំភ្លេីង មកប្រតាយប្រតប់និងគំរាមបាញ់មន្ត្រីនគរបាលចោលថែមទៀត ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូ ខាងលេីជាអតីតកាសុីណូដែលផ្អាកដំណេីរការមានទីតាំងក្នុងភូមិប្រោះស្វា ឃុុំបន្ទាយ ចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងសង្វៀនបញ្ជល់មាន់ក្នុងអតីតកាស៊ីណូនេះ ទេីបរៀបចំបេីកលេងទេ ប៉ុន្តែបង្កឲ្យមាន បញ្ហាទំនាស់គ្នាយ៉ាងក្តៅគគុករវាងនគរ បាលនឹងថៅកែកាស៊ីណូតែម្តង ។

ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់បាននិយាយថា មុនពេលបេីកសង្វៀនបញ្ជល់ មាន់នេះថៅកែកាស៊ីណូដែលជាមនុស្សមានឥទ្ធិពល និងបានរត់ការជាមួយថ្នាក់លេីធំៗអស់ហេីយ។ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមថ្លើមធំ ហ៊ានចូលមកសួរនាំទាំងទទឹងទទែងទេីបម្ចាស់សង្វៀនបញ្ជាឲ្យអង្គរក្សគំរាមវាយនិងចាញ់សម្លាប់បែបនេះ ។

ប្រភពបានបន្តថា មន្ត្រីនគរបាលដែលត្រូវជេីងកាងប្រចាំសង្វៀនបញ្ជល់មាន់គំរាម និងទាញកាំភ្លេីងរកបាញ់សម្លាប់នោះឈ្មោះ សុខ ចន្ទ័ឫទ្ធី មានតួនាទីជានាយផ្នែកនគរបាលអន្តោប្រវេសន៍បានភ័យស្លន់ស្លោ ព្រលឹងចុងសក់រត់ឡេីងជិះរថយន្តគេចខ្លួនភ្លាមៗ។ បន្ទាប់មកផ្អេីលដល់ស្នងការដ្ឋាននគរបាលខេត្តដឹកនាំកម្លាំងចុះដល់ទីតាំងកាស៊ីណូព្រោងព្រាតតែម្តង ។

សាក្សីបាននិយាយថា មុនពេលកើតហេតុពួកគេឃេីញមាននគរបាលប្រមាណ៣ទៅ៤នាក់បានបេីករថយន្តចូលកន្លែង ជល់មាន់ស្រាប់មិនបានប៉ុន្មាននាទីផងផ្ទុះទំនាស់គ្នាបង្កឲ្យមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងរវាងម្ចាស់សង្វៀនបញ្ជល់ជាមួយនគរបាលរហូតសន្តិសុខកាងកាស៊ីណូគំរាម បាញ់មន្ត្រីនគរបាលទៀតផង ។

ប្រភពបានបន្តថា ខណៈដែលកម្លាំង នគរបាលចូលទៅសួរកច្បាប់ទម្លាប់ថៅកែកាស៊ីណូប្រាប់ថា «ហ្អែងចេញឲ្យផុតពី កន្លែងអញភ្លាមពុំដូច្នេះទេប្រយ័ត្ន។ បើ ហ្អែងចង់ដឹងមាន ច្បាប់ឬអត់ទៅសួរចៅ ហ្វាយខេត្តទៅ»។ ភ្លាមនោះក៏មានការផ្ទុះការប្រតាយប្រតប់គ្នារហូតឈានដល់ជេីងកាងប្រចាំកាស៊ីណូដកកាំភ្លេីងរកបាញ់នគរបាលនាំគ្នារត់បាតជេីងសព្រាត ។

បន្ទាប់ពីមានរឿងចម្រូងចម្រាសគ្នារវាងនគរបាលនឹងថៅកែកាស៊ីណូដែលបេីក សង្វៀនបញ្ជល់មាន់ទាំងខ្មែរនិងបរទេសលេងយ៉ាងគគ្រឹកគគ្រេងត្រូវបានលោក ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្ត ព្រៃវែងបញ្ជាឲ្យបិទព្រោះពិនិត្យឃេីញថា កាស៊ីណូខាងលេីនេះអត់ច្បាប់ ៕ ហេង សូរិយា


ចែករំលែក៖