វៀតណាម៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានដឹកនាំគណៈប្រតិភូសមាគមមិត្តភាពនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ។
ថ្លែងក្នុងសឱកាសនោះផងដែរលោកស្រី ក៏បានមានប្រសាសន៍ថា ៖ ក្នុងនាមលោកស្រីប្រធានសមាគមដែលបានដឹកនាំគណប្រតិភូមកចូលរួមនាពេលនេះ គឺដើម្បីអបអរសាទរនូវខួបលើទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
តាមរយៈសមាគមនៃប្រទេសទាំងពីរនេះ គឺជាស្ពានក្នុងការភ្ជាប់នូវចំណងទាក់ទងនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត តាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវខិតខំពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែរឹងមាំបន្ថែមទៀត ឈរលើផលប្រយោជន៍នៃប្រទេសទាំងពីររបស់ក្រុមមិត្តភាពនេះ ត្រូវធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា ដោយធ្វើឲ្យប្រសើរឡើងនូវសហប្រតិបត្តិការទាំងក្នុង វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឲ្យប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អ និងឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ៕ ហេង សូរិយា