ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអរគុណបងប្អូន កូនក្មួយ កម្មករ កម្មការនី ទាំងអស់ដែលបានផ្តល់នូវការគោរពស្រឡាញ់ គាំទ្រចំពោះរូបសម្តេច និងបោះឆ្នោតអោយតែ “គណបក្សប្រជាជន” ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១១ ខែតុលាយ៉ាងដូច្នេះថា៖
«យើងរួមគ្នាអភិវឌ្ឍន៍កម្ពុជាអោយរីកចម្រើន
អរគុណបងប្អូន កូនក្មួយ កម្មករ កម្មការនី ទាំងអស់ដែលបានផ្តល់នូវការគោរពស្រឡាញ់ គាំទ្រចំពោះរូបខ្ញុំ និងបោះឆ្នោតអោយតែ “គណបក្សប្រជាជន”តែមួយគត់ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ