ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាសូហ្វតឺន្នីកម្ពុជាប្រកាសថា ចំពោះព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោមស ខេង ឆ្នាំនេះទល់តែអត្តពលិកមានសមត្ថភាពបានអនុញ្ញាតឲ្យចូល

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា ប្រកាសថា ការប្រកួតកីឡាសូហ្វតឺន្នីសដណ្តើមពានរង្វាន់ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រោងធ្វើចាប់ផ្តើមប្រកួតពីថ្ងៃទី១៣ ដល់ថៃ្ង ទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ លុះត្រាតែអត្តពលិក មកពីគ្រប់រាជធានី-ខេត្តដែលចូលរួមទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ ទើបអនុញ្ញាតឲ្យចូលរួមប្រកួត ដណ្តើមពាននេះ ។ នេះបើតាមការអះអាងរបស់លោក ជា ប៊ុន ហេង អគ្គលេខាធិការសហព័ន្ធ កីឡាសូហ្វតឺន្នីសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗកន្លងទៅ។

លោក អគ្គលេខាធិការធិការ បានបញ្ជាក់ថា ការដែលសហព័ន្ធដាក់កំណត់តឹងតែងបែបនេះ ក៏ព្រោះសហព័ន្ធចង់ពង្រឹងសក្តានុពលកីឡាសូហ្វតឺន្នីស ក្នុងគោលដៅចំរាញ់យកកីឡាករ កីឡាការិនីដែលមានសមត្ថភាព និងទេព្យកោសល្យពិតៗមកហ្វឹកហាត់ជាកីឡាជម្រើស ជាតិសូហ្វតឺន្នីស សម្រាប់ត្រៀមប្រកួតនៅលើឆាកអន្តរជាតិ។ ពិសេស ត្រៀមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានបន្ថែមថា ការប្រកួតឆ្នាំនេះកីឡាករកីឡាការិនីចូលរួមប្រមាណជាជិត១០០នាក់ មកពីក្លិប តាមបណ្តាខេត្ត មានកីឡាករកីឡាការិនី ត្រឹមតេ៥ទៅ៦នាក់ប៉ុណ្ណោះ សុទ្ធសឹងជាកីឡាករដែលខ្លាំងពោពេញដោសក្តានុពលក្នុងការប្រកួតប្រជែងដណ្តើមយកជ័យលាភី ។ លោក អះអាងថា ការរៀបចំតាមយុទ្ធសាស្រ្តបែបនេះ និងធ្វើឲ្យកីឡាករកីឡាការិនីកាន់តែខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ។ ព្រោះពេល ប្រកួត អ្នកខ្លាំង ត្រូវឡើងទៅជួយជាមួយអ្នកខ្លាំង មានន័យថា បើមិនប្រឹងមិនអាចចូលរួមប្រកួតបានឡើយ ។

ការអនុវត្តបែបនេះ និងជួយរុញកីឡាសូហ្វតឺន្នីនៅកម្ពុជាកាន់តែរីកចម្រើទៅមុនអាច ប្រកួតប្រជែងជាមួយកីឡាករកីឡាការិនី មកពីបណ្តាប្រទេស ក្នុងតំបន់ និងពិភពលោកបាន ប្រកដដោយប្រសិទ្ធភាពខ្ពស់ ៕ សារីម


ចែករំលែក៖