ព័ត៌មានទាន់ហេតុការណ៍៖

ទៅអារឈើលក់ដើម្បីដោះស្រាយជីវភាពដូចទៅស្លាប់គួរឲ្យអាណោចអាធ័ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវអ្នកភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែងអះអាងថា បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មខណៈដែលគាត់កំពុងធ្វើសកម្មភាពអារដើមឈើ ១ធំដោយរណាយន្ត ខណៈនៅគ្នាដែលគាត់អារដើមឈើដួលរលំទៅហើយបានទើទៅនឹងដើមឈើ ១ដើមផ្សេងទៀត គាតក៍បានបន្តទៅអារដើមឈើនោះឲ្យវាដួលរលំដើម្បីដើមឈើដែលគាត់ត្រូវកា ប៉ុន្តែជាអកុសលក៍សង្កត់ស្លាប់បែបនេះ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ កណ្ដាលថ្ងៃត្រង់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅក្នុងតំបន់ព្រៃភ្នំ ត្រង់ចំណុចក្បែការដ្ឋានចិនយកថ្មធ្វើផ្លូវ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអ្នកភូមិនៅក្បែៗកន្លែងកើតហេតុបានបន្តថា ជនរងគ្រោះ(ស្លាប់)ត្រូវគេស្គាល់ឈ្មោះ ហុក ប៉ាង់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បើតាមការរាបរបពីអ្នកឃើញហេតុការណ៍ដែលពួកគាត់ទៅធ្វើសកម្មភាពជាមួយគ្នាឬនៅក្បែៗគ្នាលើកឡើងថា គាត់ជនរងគ្រោះ(ស្លាប់)បានអារដើមឈើ ១ដើមធំដោយរណាយន្ត នៅពេលអារដើមឈើនោះដាច់វាបានរលំទៅទើឬផ្អែកទៅដើមឈើ ១ដើមផ្សេងទៀតដែលនៅគ្នា គាត់(ជនរងគ្រោះស្លាប់)ឃើញបែបនេះក៍បន្តអារដើមឈើនោះទៀត ប៉ុន្តែជាអកុសលអារមិនដាច់ផងក៍ឈើដែលអារដាច់ហើយនោះរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តង ហើយភ្លាមៗនោះត្រូវគេជួយចាត់ចែងដឹកសាកសពតាមគោយន្តកន្រ្តៃចេញពីកន្លែងកើតហេតុ ដើម្បីយកមកកន្លែងស្នាក់ក្នុងភូមិ និងបន្តចាត់ចែងបញ្ជូនយកមកស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖