ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមុន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុកបុករថយន្តសាំយ៉ុងពីចំហៀងពេញទំហឹង ខណៈរថយន្តបើកឆ្លងផ្លូវ​ កាលពីវេលាម៉ោង១១និង២០នាទី​យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧​ នៅចំណុចមុខសួនកាណាឌីយ៉ា​ ផ្លូវវេងស្រេង​ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្មាស់វី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ1BU 3600 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2N 9454 ធ្វើដំណើរពីលិចទៅកើត ហើយបានបត់ឆ្វេងចូលក្នុងសួនការណាឌីយ៉ា ក៏ត្រូវម៉ូតូចាប់ហ្វ្រាំងមិនទាន់បុកបណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមនោះរថយន្តសាំយ៉ុង បានបើកចូលក្នុងបរិវេណសួនកាណាឌីយ៉ា បានប្រហែល៣០០ម៉ែត្រ ទើបឈប់ហើយតៃកុងគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖