ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញប្រឆាំងគ្រឿងញៀនបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរួមទាំងវត្ថុតាង និងសម្ភារ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញសហការគ្នា ចុះល្បាតប្រទះឃើញការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះធ្វើការបង្រ្កាបបានជនសង្ស័យម្នាក់រួមទាំងវត្ថុតតាង និងសម្ភារ ដើម្បីនាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋនគរបាលស្រុកភ្នំក្រវាញ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងនគរបាលដែលបានចុះអនុវត្តការងារខាងលើបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផេង វរៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងនោះកម្លាំងធ្វើើការដកហូតវត្ថុតាង និងសម្ភារផងដែររួមមាន.ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់តូច ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង ថង់តូចៗសង្ស័យច្រកសារធាតុញៀនចែកចាយមួយចំនួន និងម៉ូតូ ១គ្រឿងម្នាក វ៉េវអាល់ហ្វា ពណ៏ទឹកសមុទ្រ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅបន្តនីតិវិធីនៅអធិការនគរបាលស្រុកភ្នំក្រវាញ ដើម្បីបន្តនីតិវិធី និងបំពេញសំណំបែបបទ បញ្ជូនទៅការិយាល័យជំនាញសារធាតុញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពឹន


ចែករំលែក៖