ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបាន៦នាក់ជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ កំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការណ៍ជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក និងដកហូតបានម៉ូតូចំនួន៤គ្រឿង ហើយជនសង្ស័យទាំង៦នាក់នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សារ (ឆក់កាបូបស្ពាយ) ២ផ្សេងគ្នា ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុខពេលឃាត់ខ្លួនក្រុមមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ដោយ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការធ្ឋាននគរបាលខណ្ឌដូនពេញ សហការណ៍ជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ទី១-ឈ្មោះ វ៉ាន់ វិសាន់ ភេទប្រុស អាយុ១៦ឆ្នាំ, ទី២-ឈ្មោះ អឿន សុភ័ក្រ្តពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ, ទី៣-ឈ្មោះ លី តុលា ភេទប្រុស អាយុ១៧ឆ្នាំ ,ទី៤-ឈ្មោះ តាំង គីមសួរ ភេទប្រុស អាយុ១៦ឆ្នាំ នៅចំណុចមុខវត្តបទុមវតី ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សារ (ឆក់កាបូបស្ពាយ)ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៤០នាទីរសៀល នៅចំណុចផ្លូវលេខ១៧៨កែងផ្លូវលេខ៥១ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះ: ឈ្មោះ Svanfa Burgwinkel ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិអាឡឺម៉ង់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះលេខ២២ ផ្លូវ១០៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សំភារៈបាត់បង់មាន: កាបូបស្ពាយ ចំនួន1, លុយ120$, Credit Card 1, ATM Card 1, ATM អាឡឺម៉ង់ 1, និងID Card 1 ។

វត្ថុតាងចាប់យក: ម៉ូតូ ម៉ាកសេ110(ប៊ិច) ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1BQ-0020 លេខតួ-ម៉ាស៊ីន 8017316 ចំនួន01គ្រឿង និងម៉ាកSUZUKI NEX ពណ៍ខ្មៅក្រហម ស្លាកលេខ ភ្នំពេញ 1GG-2021 លេខតួ-ម៉ាស៊ីន 322830 ចំនួន01គ្រឿង ។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាងម៉ូតូ ចំនួន០២គ្រឿង បានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

លោកអធិការ បានបន្តទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ០៤នាក់នេះបានហើយ ដោយនាំមកសួរនាំរកបក្ខពួក រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅថ្ងៃដដែរ ហើយជនសង្ស័យទី ១. ឈ្មោះ អ៊ុន សុភ័ក្រ្តមិត្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅផ្ទះលេខ២៧៧ផ្លូវ១៦១សង្កាត់អូឬស្សីទី២ខណ្ឌ៧មករារាជធានីភ្នំពេញ។ ទី២.ឈ្មោះ លី ហុងចៃ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនប្រាកដមានទីលំនៅផ្ទះលេខ១៣៧ផ្លូវលេខ១៦១សង្កាត់អូឬស្សីទី២ខណ្ឌ៧មករារាជធានីភ្នំពេញ ពីបទ៖លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សារ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ១១០ ភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង២៣និង៣០នាទីយប់ និងនៅចំណុចមុខក្រសួងរ៉ែនិងឋាមពលផ្លូវលេខ៥១ភូមិ៥សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៣ម៉៣០នាទីរសៀល ។

វត្ថុតាងចាប់យក: ម៉ូតូ01គ្រឿង ម៉ាកBeat ពណ៍ក្រហមស ស្លាកលេខ ភ្នំពេញ 1GO-0551 ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល25ឆ្នាំជនជាតិខ្មែរ( មិនបានដាក់ពាក្យបណ្តឹង). និង ជនរងគ្រោះម្នាក់ទៀត មិនស្គាល់ឈ្មោះ ភេទប្រុសអាយុប្រហែល៣០ឆ្នាំជនជាតិជប៉ុន (មិនបានដាក់ពាក្យបណ្តឹង) ។

សំភារៈបាត់បង់: កាបូបស្ពាយ ចំនួន1ជារបស់ជនរងគ្រោះជាស្រី (មិនដឹងមានអ្វីខ្លះក្នុងកាបូប) និងកាបូបស្ពាយមួយទៀតជារបស់ជនរងគ្រោះជាជនជាតិជប៉ុន (មិនដឹងមានអ្វីខ្លះ)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា

 


ចែករំលែក៖