ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមប្រជុំ រដ្ឋសភាលើកទី៩ នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥ បន្តទៀត បន្ទាប់ពីការបើកសម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥នៅថ្ងៃទី១២ តុលា ២០១៧ កន្លងទៅ នៅវិមានរដ្ឋសភាជាតិ។ សម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥ បន្តនេះ ពិភាក្សាលើរបៀបវារៈបន្ថែមមួយចំនួនទៀតដូចខាងក្រោម៖

៥) ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ ។
៦) ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ។
៧) ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់។
៨) ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
៩) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្ដីពីការទទួលស្គាល់លើសុពលភាពនៃប្រកាសនីបត្រកក្កកម្មអ៊ឺរ៉ុប រវាងរាជរដ្ឋភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីបត្រកក្កកម្មអ៊ឺរ៉ុប។
១០) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្ដីពីប្រកាសនីបត្រកក្កកម្ម វិញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។
១១) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្ម មាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្ដីពីជលផល ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦៕ 

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 

 


ចែករំលែក៖