ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកឈើជ្រុងវាយក្បាលបណ្តាលឲ្យរបួស) កាលពីវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះបាក់បែកខាង ក្រោយស្ថានទូតបារាំង ផ្លូវលេខ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សែម បាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
វត្ថុតាងចាប់យកបាន ដំបងឈើជ្រុងចំនួនមួយ ។ ជនរងគ្រោះ ឈ្មោះទឹម ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករហៅម៉ូយរថយន្ត មានទីលំនៅភូមិថ្មគោល ឃុំបឹងកុក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវជនសង្ស័យ យកដំបងឈើជ្រុងវាយបណ្តាលឲ្យបែកក្បាលហូរឈាម។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ស តារា