ព័ត៌មានទាន់ហេតុការណ៍៖

បាត់ម៉ូតូជាងមួយឆ្នាំទៅហើយឃើញតែស្លាកលេខនៅនឹងម៉ូតូអ្នកផ្សេងប្តឹងសមត្ថកិច្ចជួយធើ្វ អត្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបាត់ម៉ូតូជាងមួយឆ្នាំទៅហើយតែមកដល់ពេលនេះខណៈកំពុងធ្វើដំណើរតាម ដងផ្លូវស្រាប់តែឃើញស្លាកលេខម៉ូតូដែលខ្លួនបាត់នោះនៅបំពាក់និងម៉ូតូអ្នកផ្សេងទៅវិញក៏ ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យនាំខ្លួនអ្នកជិះម៉ូតូខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ។ ករណីនេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅផ្លូវលេខ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ម្ចាស់ម៉ូតូដែលបាត់ជាងមួយឆ្នាំនោះឈ្មោះ សុំ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ចំណែកស្ត្រីដែលជាម្ចាស់ម៉ូតទិញស្លាកលេខគេយកមកបំពាក់លើម៉ូតូនោះឈ្មោះ ចាន់ ម៉ារី អាយុ៥០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

តាមសម្ដីបុរសដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថា កាលពីមួយឆ្នាំមុនគាត់បានទុកម៉ូតូរបស់គាត់ម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BI-7911 ក្នុងផ្ទះ ហើយក៏ត្រូវចោរចូលលួចយកទៅបាត់ ។ ភ្លាមនោះគាត់បានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនដាក់ពាក្យបណ្តឹងរួចហើយដែរ។ លុះដល់ថ្ងៃខាងលើពេលដែលគាត់ធ្វើដំណើរតាមដងផ្លូវស្រាប់តែឃើញស្លាកលេខម៉ូតូដែលគាត់បានបាត់នោះនៅបំពាក់ម៉ូតូអ្នកផ្សេងទៅវិញទើបគាត់ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យនាំខ្លួនអ្នកជិះម៉ូតូខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរតែម្តង ។

ដោយឡែកស្ត្រីដែលរងការចោទប្រកាន់នោះវិញបានប្រាប់សមត្ថកិច្ចថា តាមពិតដោយសារគាត់មិនសូវមានលុយក៏បានទិញម៉ូតូអត់ពន្ធម៉ាក YAMAHA SIRIUS ពណ៌សលាយខ្មៅ មកប្រើប្រាស់ដោយគ្មានស្លាកលេខ។ ក្រោយមកដោយសារអាជ្ញាធររឹតបន្តឹងរឿងម៉ូតូអត់ពន្ធកូនប្រុសគាត់បានទៅម្តុំឃ្លាំងរំសេវទិញស្លាកលេខម៉ូតូខាងលើ(ភ្នំពេញ1BI-7911)ចំនួន២០ដុល្លាមកចាប់ឲ្យគាត់ដើម្បីបន្លំសមត្ថកិច្ចហើយក៍មិនដឹងដាស្លាកលេខនេះជាប់ពាក់ព័ន្ធនិងអ្វីឡើយខណះគាត់កំពុងធ្វើដំណើរតាមផ្លូវថ្ងៃទី១៧តុលានេះស្រាប់តែមានបុរសខាងលើមកចោទបហរកាន់ថាស្លាកលេខដែកជាប់ម៉ូតូគាត់នេះជាស្លាកលេខដែលចាប់ជាប់ម៉ូតូគាត់ដែលបាត់ទៅជាងមួយឆ្នាំមុនទៅវិញ។

តែទោះជាយ៉ាណា ករណីខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ជួនសំណុំរឿងនេះឲ្យទៅដោះស្រាយគ្នានៅសង្កាត់បឹងទំពុនខណ្ឌមានជ័យវិញព្រោះទីនោះមានបណ្តឹងជនរងគ្រោះស្រាប់៕ តុង សីហា


ចែករំលែក៖