ខេត្តកំពត៖ ស្រ្តីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ត្រូវសត្វម្រើមព្រះខាំ ហើយបាន ប្រមាណជា២ថៃ្ងមានអាការឈឺពោះពេលទៅសម្រាល និងក្រោយពីសម្រាលកូនរួច ស្រាប់តែស្លាប់តែម្តង ។
ស្រ្តីរងគ្រោះបានស្លាប់កាលពីវេលា ម៉ោងទៀបភ្លឺថៃ្ងទី១៧ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមគ្រួសារ និងមន្ទីរពេទ្យនៅខេត្តបញ្ជូនមកសង្រេ្គាះបន្តនៅមន្ទីរពេទ្យក្នុង រាជធានីភ្នំពេញ ។
បើតាមអ្នកភូមិបាននិយាយថា ស្រ្តីរង គ្រោះឈ្មោះ យិន ឆាយ៉ា អាយុ២៦ឆ្នាំ មានប្តីឈ្មោះ ចាប ណាង អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
តាមលោក ឈូក ផូ មេឃុំកោះតូចបាន និយាយថា ស្រ្តីរងគ្រោះជាកម្មការិនីរោង ចក្រ។ នៅមុនពេលកើតហេតុ២ថៃ្ងស្រ្តីរងគ្រោះបានយកខោមកស្លៀកដើម្បីទៅធ្វើការ ដោយគ្រលាស់និងមិនដឹងថាសត្វម្រើមព្រះសំងំនៅក្នុងខោក៏ត្រូវសត្វម្រើមព្រះនោះខាំគូទ។ ក្រោយពេលសត្វនេះខាំនាងពុំមានការឈឺចាប់អ្វីនោះទេ តែនាងបានទៅមន្ទីរពេទ្យត្រូវបានគ្រូពេទ្យបើកថ្នាំឲ្យ ទៅលេបធម្មតា។ លុះដល់ថៃ្ងទី១៥ ខែ តុលា ឆ្នាំ២០១៧ ស្រ្តីរងគ្រោះមានអាការឈឺពោះសម្រាលកូនពេលនោះប្តីបានដឹកនាងទៅមន្ទីរពេទ្យខេត្តកំពតហើយនៅយប់ថៃ្ងទី១៦ ខែតុលានាងក៏បានសម្រាលកូន ជាធម្មតា។ ក៏ប៉ុន្តែសម្រាប់ស្រ្តីរងគ្រោះ មានអាការមិនប្រក្រតី ទើបក្រុមគ្រូពេទ្យ សម្រេចដឹកបញ្ជូនស្រ្តីរងគ្រោះមកសង្រេ្គាះ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ តែ អកុសលនៅវេលាម៉ោង៣ទៀបភ្លឺថៃ្ងទី១៧ ខែតុលា ឆ្នាំ២០១៧ ស្រ្តីរងគ្រោះក៏ដាច់ ខ្យល់ស្លាប់តែម្តងបន្សល់ទុកទារិកាដែល មិនទាន់បានស្គាល់មុខម្តាយផងនោះ ។
បើតាមនគរបាលជំនាញពិនិត្យសាក សពស្រ្តីរងគ្រោះបានឲ្យដឹងថា នៅលើខ្លួន ប្រាណស្រ្តីរងគ្រោះមានសភាពជាំខ្មៅពេញ ខ្លួនក្រោយពីស្លាប់។ ករណីនេះសង្ស័យ ថា ការស្លាប់របស់ស្រ្តីរងគ្រោះបណ្តាលមក ពីសត្វម្រើមព្រះខាំកាលពីប៉ុន្មានថៃ្ងមុននោះមែន ។
គួរបញ្ជាក់ថា ករណីសត្វម្រើមព្រះខាំ មនុស្សនេះគឺកម្រកើតមានខ្លាំងណាស់ ហើយនេះជាលើកទី១ហើយដែលស្រ្តីមាន ផ្ទៃពោះគ្រប់ខែត្រូវសត្វម្រើមព្រះខាំ ហើយ ស្លាប់នៅក្រោយសម្រាលកូន។ ដូច្នេះមិន ថាស្រ្តីឬបុរសនោះទេ ពិសេសបងប្អូនប្រជា ពលរដ្ឋរស់នៅតំបន់ក្បែរព្រៃភ្នំត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វប្រភេទនេះជៀស វាងកើតមានគ្រោះថ្នាក់ដូចស្រី្តរងគ្រោះ ខាងលើនេះ ៕ សហការី