ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១៥នាក់ករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ រយៈពេល៣ថ្ងៃ កម្លាំង ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក និងប្រជាការពារភូមិ បាន ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរសារ ធាតុញៀន ដោយបានឃាត់មនុស្ស១៥ នាក់ នៅទីតាំង២ផ្សេងគ្នា ដែលទី១.នៅ ក្នុងខ្ទមបោះតង់ក្នុងព្រៃ ស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក និងទីតាំងទី២. នៅក្នុង ភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀម រាប។

តាមប្រភពពីកម្លាំងជំនាញបានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ ឈៀង សុធារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ទី២.ឈ្មោះ ឆន នី ហៅលី ភេទប្រុស អាយុ២៦ឆ្នាំ ទី៣.ឈ្មោះ ឆែម ប្រុស ហៅ តូរ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ទី៤.ឈ្មោះ កែវ សុផល ហៅផាក ភេទប្រុស អាយុ១៧ឆ្នាំ ទី៥.ឈ្មោះ ថា ធី ភេទប្រុស អាយុ៣២ឆ្នាំ ទី៦.ឈ្មោះ ឈៀង សុភារម្យ ហៅពាវ ភេទប្រុស អាយុ៣០ឆ្នាំ ទី៧.ឈ្មោះ សុខ តារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ទី៨.ឈ្មោះ យន់ ប៊ុនណា ហៅឆៅ ភេទប្រុស អាយុ ២៦ឆ្នាំ ទី៩.ឈ្មោះ ឃុន វឿន ហៅជ្រក់ ភេទប្រុស អាយុ២៣ឆ្នាំ ទី១០.ឈ្មោះ គង់ ម៉ៅ ហៅនី ភេទប្រុស អាយុ៣៤ឆ្នាំ ទី១១.ឈ្មោះ លន់ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ទី១២.ឈ្មោះ ជួប វណ្ណី ហៅង៉ោល ភេទ ប្រុស អាយុ១៧ឆ្នាំ ទី១៣.ឈ្មោះ ឡេង ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ ទី១៤.ឈ្មោះ ថន សុភាព ភេទប្រុស អាយុ២១ឆ្នាំ និងទី ១៥.ឈ្មោះ អ៊ូ ស៊ីនួន ភេទប្រុស អាយុ២៦ ឆ្នាំ។ ជនសង្ស័យទាំង១៥នាក់ខាងលើនេះ រស់នៅក្នុងក្រុងសៀមរាប ភាគច្រើនគ្មាន មុខរបរពិតប្រាកដ។

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន ហៅ ម៉ាទឹកកក ចំនួន២កញ្ចប់ ទម្ងន់១,៤ក្រាម, ទូរស័ព្ទដៃ១២គ្រឿង, ម៉ូតូ១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង, ឧបករណ៍ សម្រាប់ប្រើប្រាស់ និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្មជនសង្ស័យ និងវត្ថុតាង ត្រូវ បានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់៕ ប៊ុន រិទ្ធី

 


ចែករំលែក៖