ខេត្តកំពង់ចាម៖ មានករណីភ្ញាក់ផ្អើល មួយកើតឡើង គ្រាដែលឪពុកបីកូនអាយុ២ ឆ្នាំកន្លះ រត់ចេញពីរថយន្តរួចលោតពីលើ ស្ពានគីហ្សូណា ។ ករណីនេះ បានកើត ឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះបង្គោលស្ពានលេខ ១០-១១ ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុង- ខេត្តកំពង់ចាម ។
តាមមន្រ្តីនគរបាលសង្កាត់វាលវង់ឲ្យដឹងថា បន្ទាប់ពីកើតហេតុឪពុកត្រូវបាន សមត្ថកិច្ច និងប្រជាពលរដ្ឋអ្នកនេសាទ ជួយសង្រេ្គាះទាន់ ប៉ុន្តែកូនជនរងគ្រោះ រហូតមកដល់រសៀលថៃ្ងទី២០តុលានៅ មិនទាន់រកឃើញនៅឡើយទេ។ ការមិន ទាន់រកឃើញនេះគេសន្មតថា អាចនឹង បាត់បង់ជីវិតច្រើនជាងរស់ ។
លោក រស់ ម៉ុងសេង អធិការក្រុងកំពង់ ចាម បានឲ្យដឹងថា ជនរងគ្រោះជាឪពុក ឈ្មោះ សូ៊ សានិត អាយុ២២ឆ្នាំ មានទីលំ នៅភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុក-ខេត្ត ត្បូងឃ្មុំ ។ នៅមុនពេលកើតហេតុគេបាន ឃើញជនរងគ្រោះបើករថយន្តដឹកទឹកបរិសុទ្ធ ហើយពេលមកដល់កណ្តាលស្ពានគី ហ្សូណា បានឈប់រថយន្តរួចឱបកូនចុះរត់ ឡើងទៅជាន់បង្កាន់ស្ពានលោតចុះទៅក្រោមតែម្តង ។ កូនប្រុសដែលឪពុកឱប លោតចូលទឹកនោះត្រូវបានគេស្គាល់ឈ្មោះ សូ៊ ថានុ អាយុ២ឆ្នាំកន្លះ រស់នៅក្នុងបន្ទុក ឪពុកម្តាយ ។
ប្រពន្ធជនរងគ្រោះបានអះអាងថា ពីមុន មក និងមកដល់ថៃ្ងកើតហេតុពួកគាត់មិន ដែលមានទំនាស់ឬក៏រឿងអ្វីកើតឡើងនោះ ទេ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ផ្អែកតាមការ បំភ្លឺពីប្រពន្ធជនរងគ្រោះនេះ គេសង្ស័យ ថា ជនរងគ្រោះអាចប្រើប្រាស់ថ្នាំញៀន។ ដោយឡែកប្រជាពលរដ្ឋដែលមានជំនឿ វិញនិយាយថា ជនរងគ្រោះអាចកំរោល ចូលឬក៏ខ្មោចចូល។ ការណ៍ដែលពួកគាត់ លើកឡើងបែបនេះ ព្រោះនៅចំណុចដែល ជនរងគ្រោះលោតសម្លាប់ខ្លួនមានមនុស្ស មកលោតទឹកសម្លាប់ខ្លួនជាបន្តបន្ទាប់អាចនិយាយថាជើងកបក៏ថាបាន ។
ជុំវិញករណីនេះ ជនរងគ្រោះក្រោយពី ស្រង់ឡើងទឹកទន្លេបាននិយាយប្រាប់ សមត្ថកិច្ចថា នៅពេលដែលគេបើករថយន្ត មកដល់ចំណុចលើស្ពានស្រាប់តែមាន អាការស្ពឹកៗមុខ ហើយក៏បានបីកូនរត់តែ មិនដឹងថាបានលោតទឹកពីលើស្ពាននេះទេ។
តាមប្រភពចុងក្រោយពីសមត្ថកិច្ចប្រចាំ ការការពារនៅស្ពានគីហ្សូណាឲ្យដឹងថា កូនប្រុសជនរងគ្រោះនៅពុំទាន់រកឃើញ នៅឡើយទេ ហើយគេសង្ស័យថា បានបាត់ បង់ជីវិតទៅហើយ ហើយសមត្ថកិច្ចបាននិង កំពុងស្វែងរក ៕ វណ្ណៈ