ភ្នំពេញ៖ នារីម្នាក់ទើបចេញពីធ្វើការ នៅរោងចក្រត្រូវបុរសក្នុងភូមិចាប់ចងដៃទៅក្រោយរួចរំលោភសេពសន្ថវៈថែមទាំងប្រើអំពើព្រៃផ្សៃយកដងអំបោសញាត់ចូលក្នុងប្រដាប់ភេទបណ្តាលឲ្យនារីរងគ្រោះភ័យស្លេកមុខមាត់ខំរើបម្រះរត់ចេញក្រៅឲ្យគេជួយ និងទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។
នារីរងគ្រោះមានអាយុ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុក កំណើតនៅឃុំសាក្រាម ស្រុកប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ។ ចំណែកឯជនសង្ស័យ ឈ្មោះគុយ សុគុណ អាយុ២៤ឆ្នាំ មុខ របរលើកដាក់ទំនិញ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតជាមួយនារីរងគ្រោះដែរ ។
តាមសម្តីរបស់នារីរងគ្រោះបានរៀប រាប់ប្រាប់សមត្ថកិច្ចថា សព្វថ្ងៃនេះគាត់មកជួលបន្ទប់ចំណុចខាងលើស្នាក់នៅដើម្បីធ្វើការនៅរោចក្រជាមួយមិត្តភក្តិ៥នាក់សុទ្ធតែស្រីៗនិងជាអ្នករស់នៅស្រុកជាមួយគ្នា។ ចំណែកឯជនសង្ស័យខាងលើមានស្រុក កំណើតជាមួយគ្នាដែរតែគេជួលបន្ទប់ស្នាក់នៅផ្ទះឆ្ងាយពីគ្នា ហើយមិនសូវរាក់ទាក់ជាមួយគ្នាប៉ុន្មាននោះទេ ។
នារីរងគ្រោះបានបន្តថា នៅមុនពេល កើតហេតុរូបនាងទើបចេញមកពីធ្វើការរោង ចក្រដោយមិនបាននៅធ្វើការថែមម៉ោងទេ រីឯមិត្តភក្តិនិងអ្នកនៅបន្ទប់ជាមួយគ្នានៅធ្វើការថែមម៉ោងជាធម្មតា។ ក្រោយពីចេញ ទៅផ្ទះមុនតែឯងនាងក៏បានឆៀងចូល ទៅទិញម្ហូបរួចដើរមកដល់បន្ទប់ជួលវិញ ហើយនាងចាក់សោទ្វារចូលទៅបើកភ្លើងនិងមិនបានបិទទ្វារស្រួលបួលវិញទេ ។
ក្រោយមកស្រាប់តែលេចមុខជន សង្ស័យដើរចូលមកពីក្រោយហើយគេក៏ ទាញទ្វារបិទនិងចាក់គន្លឹះជាប់ធ្វើឲ្យនាង ភ័យបានស្ទុះទៅបើកទ្វារវិញតែជនសង្ស័យ នៅឈររារាំងមុខទ្វារមិនឲ្យនាងបើករួច។ បន្ទាប់មកជនបង្កបានចាប់ច្របាច់ក ហើយខ្ទប់មាត់មិនឲ្យនាងស្រែកព្រមទាំងបានវាយ ទៅលើរាងកាយនាង៤ទៅ៥ដៃបណ្តាលឲ្យ នាងចុកឆ្អល់ស្រែកលែងរួច។ ពេលឃើញដូច្នេះជនសង្ស័យខាងលើបានយកក្រមាមកចងដៃនាងទៅក្រោយហើយសម្រាត សម្លៀកបំពាក់នាងចេញរួចរំលោភយ៉ាងព្រៃផ្សៃដូចសត្វធាតុថែមទាំងបានយកដងអំបោសមកដាក់ក្នុងប្រដាប់ភេទនាង បណ្តាលឲ្យហូរឈាមទៀតផង ។
នារីរងគ្រោះបានបន្តទៀតថា បន្ទាប់ពីបានចាប់រំលោភនាងដោយអំពើព្រៃផ្សៃរួចមកជនសង្ស័យបានចូលក្នុងបន្ទប់ទឹកលាង សម្អាតកាយ ឯនាងបានដើរទាំងដៃជាប់ ចំណងនិងអាក្រាតកាយទៅដកគន្លឹះទ្វារ រួចរត់ទៅបន្ទប់អ្នកជិតខាងឲ្យគេជួយស្រាយចំណងធ្វើឲ្យជនសង្ស័យមានឱកាសល្អក៏ រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ភ្លាម មួយរំពេច ។
ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានមិត្តភក្តិដែលនៅបន្ទប់ជាមួយគ្នានាំទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយរក មុខសញ្ញាខាងលើនេះចាប់យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។
យ៉ាងណាបន្ទាប់ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ចោមចៅទទួលពាក្យបណ្តឹងពីនារីរង គ្រោះរួច នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានស្រាវ ជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ នៅកន្លែងធ្វើការរបស់គេក្បែរសាលាអង្គ អេង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន គេពិតជាបានចាប់រំលោភនារីរងគ្រោះដោយប្រើអំពើព្រៃផ្សៃអនាចារ្យប្រាកដមែន ៕ សុខាសែនជ័យ