ព្រះសីហនុៈ កម្លាំងមន្ទីរយុត្តិធម៌ ការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ (នាយការិយាល័យ) សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះបង្គ្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្រុម១១ ភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។
ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន០២នាក់៖ ១-ឈ្មោះ មាស ម៉ាច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករលើកោះក្របី មានស្រុកកំណើតភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២-ឈ្មោះ លាង សំណាង ហៅ ជ្រុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់នំបញ្ចុក មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ម្សៅសថ្លា១កញ្ចប់ទំងន់០.១៦ក្រាម និងទូរស័ព្ទ២គ្រឿង
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ