ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ព្រៃវែងឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ក្នុងចំណោមបក្ខពួក២នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប្រើប្រាស់គ្រឿងញៀន ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។

ក្នុងករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អឿន បញ្ញា អាយុ២៦ឆ្នាំ មុខរបរកសិករ ស្រុកកំណើត នៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកជនសង្ស័យម្នាក់ទៀត បានរត់យកសម្ភារជក់គ្រឿងញៀនគិចខ្លួនបាត់។

យោងតាមសម្តីសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃវែងបានប្រាប់ឲ្យដឹងថា តាមបទបញ្ជាពីលោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាកម្លាំងសមត្ថកិច្ចជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់កំពុងនឹងប្រើប្រាស់សារធាតុញៀន ក៏ដេញប្រផាប់ចាប់ប្រភីង ឃាត់ខ្លួនបានម្នាក់ ឯបក្ខពួកម្នាក់ទៀតរត់គេចបាត់ស្រមោលតែម្តង ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1P.7443 ។

ក្រោយឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលព្រៃវែងសួរនាំនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកអធិការដ្ឋានខណ្ឌដង្កោចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖