ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួន ២រូបត្រូវវបានសមត្តិច្ចនគរបាលអះអាងរើសអាវុធចំនួន ២ដើមនៅក្នុងព្រៃចំការយកទៅប្រគល់ឲ្យ ដើម្បីថែរក្សាទុកជាបណ្ដោះអាសន្ន។
កិច្ចការប្រជាពលរដ្ឋរើសអាវុធច្នៃយកទៅឲ្យនគរបាលខាងលធ្វើឡើងនារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានទទួលអាវុធបានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ២នាក់នោះទី១ ឈ្មោះ សន ខេម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ណំ សោ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ហើយបច្ចុប្បន្នអ្នកទាំង ២នាក់ រស់នៅចំណុចអូរកាទិន ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា អាវុធទាំង ២ដើមដែលពួកគាត់ប្រគល់ឲ្យសមត្ថកិច្ចថែ និងរក្សាទុកជាបណ្ដោះអាសន្ននោះ គឺពួកគាត់រើសបានមកពីក្នុងព្រៃចំការដែលសង្ស័យក្រុមប្រព្រិត្តបទល្មើសលាក់ទុកសម្រាប់បាញ់សត្វ ហើយអាវុធទាំង ២ដើមនេះ ជាប្រភេទអាវុធច្នៃ ១ដើម និង ១ដើមទៀតជាប្រភេទអាវុធស្នប់(ច្នៃ) ៕ ប៉ឹម ពិន