ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលក់ថ្នាំញៀនប្រុស ស្រី២នាក់ត្រូវនគរបាលក្រុងព្រះសីហនុឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោ ភុល ភស្តាអធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាៈ នៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង ១៦ ល្ងាច កម្លាំងអធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯកតាក រាមអធិការរង បានចុះបង្រ្កាបគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុមទី៣១ភូមិ ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១-ឈ្មោះថាច់ ដែន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករនេសាទ និង២-ឈ្មោះ វ៉ាន់ ស្រីវី ភេទស្រី អាយុ ៤៦ ឆ្នាំ មុខរបរមេផ្ទះ។

វត្ថុតាងចាប់យកបាន៖ ថ្នាំញៀនមេតំហ្វេតាមីនចំនួន១២កញ្ចប់ និង ទូរសព្ទ័២ គ្រឿង។

ករណីនេះសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕ ឆ្លាម សមុទ្រ


ចែករំលែក៖