ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ គេឃើញកម្លាំងនគរបានខណ្ឌដូនពេញ បានស្រាវជ្រាវក្រុមមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
ជាក់ស្តែងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងដកហូតបានម៉ូតូចំនួន៣គ្រឿង ស្ថិតនៅចំណុចផ្លូវ១៤២ កែងផ្លូវ៦៧ មុខភោជនីយដ្ឋាន(សូរិយា)ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៨ឆ្នាំ, ទី២ឈ្មោះ សុខ ដា ភេទប្រុស អាយុ១៦ឆ្នាំ, ទី៣ឈ្មោះមាស ភិម ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤ឈ្មោះ ភេង លី គីម សួរ ភេទប្រុស អាយុ១៥ឆ្នាំ និងជនសង្ស័យ២នាក់ទៀតមិនបានស្គាល់អត្តសញ្ញាណទេ។
តាមប្រភពពីនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ បានឲ្យដឹងថា មុខពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ គឺកម្លាំងនគរបាលប៉ុសិ៍ផ្សារថ្មីទី២ និងនគរបាលខណ្ឌដូនពេញបានល្បាតតាមមូលដ្ឋាន ក៏ឃើញក្រុមជនសង្ស័យទាំង៦នាក់ បានធ្វើសកម្មភាពឆក់កាបូបជនបរទេស មិនបានសម្រេច ក៏ត្រូវសមត្តកិច្ចដេញចាប់បានទាំង៦នាក់ និងដកហូតម៉ូតូ៣គ្រឿង និច២គ្រឿង ប៊ីក១គ្រឿង ដែលពួកគេជិះធ្វើសកម្មភាព។ ភ្លាមៗជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងម៉ូតូ ចំនួន៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ផ្សារថ្មីទី២ និងបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ស តារា