ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ១អង្គធ្លាក់ពីលើកុដិរងរបួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យសុគត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ព្រះសង្ឃ១អង្គបានរបូតដៃធ្លាក់ពីកុដិចុះមកក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែអកុសលព្រះអង្គបានសុគត(ស្លាប់) បង្កការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅវត្តកែវជ័យ ភូមិកែវជ័យ ឃុំកណ្តៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ព្រះសង្ឃរងគ្រោះនាម ង៉ែត មន្នីសុខហេង ព្រះជន្ម៣០ព្រេះវស្សា គង់នៅវត្តកើតហេតុខាងលើ។

មុនកើតហេតុ ព្រះសង្ឃរងគ្រោះយកញញួរទម្ងន់ប្រមាណ៥គីឡូក្រាមវាយទម្លុះជញ្ជាំង ក្នុងគោលបំណងធ្វើមាត់ទ្វារ ព្រះអង្កបានឡើងដល់កម្ពស់ប្រមាណ២ម៉ែត្រ រួចឃើញយកជើងធាក់ជញ្ជាំង ខណៈនោះក៏ភ្លាត់ស្នៀតរបូតជើងរបេះដៃធ្លាក់មកជង់ចំចុងបន្ទាផ្នែកខាងលើដោះខាងស្ដាំបណ្ដាលឲ្យរងរបួសធ្ងន់ និងបានសុគតខណៈពុទ្ធបរិស័ទបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ។

មន្រ្តីជំនាញបានចុះធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ហើយបានប្រគល់ព្រះសពជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖