ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកផ្នែកអនាម័យរោងចក្រញ៉ូវស្តារមានជំងឺរលាកតម្រងនោមខ្លាំងបណ្តាលឲ្យស្លាប់ក្នុងបន្ទប់ជួល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ជិតរោងចក្រញ៉ូវស្តារ ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្ត្រីជនជាតិខ្មែរ ម្នាក់ ដេកស្លាប់នៅក្នុងផ្ទះជួលខាងលើ បន្ទប់លេខ ៥៤បង្កការភ្ញាក់ផ្អើល និងរាយការណ៍សមត្ថកិច្ចជំនាញចុះមកពិនិត្យ ។

ប្រភពពីសមត្ថកិច្ចជំនាញឲ្យដឹងថា សាកសពឈ្មោះ កែន ច្រឹប ភេទស្រី អាយុ៥០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ អ្នកអនាម័យនៅរោងចក្រញ៉ូវស្តារ មានស្រុកំណើតនៅ ភូមិត្រពាំងក្តុល ឃុំត្រពាំងសាលា​ ស្រុកបន្ទាយមាស ខេត្តកំពត ។

តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត សែជូរ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា: សាកសពស្លាប់ដោយសារ ជំងឺរលាកតម្រងនោមខ្លាំង ។

បច្ចុប្បន្នសាកសព កម្លាំងជំនាញ បានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ឆ្លាម សមុទ្រ


ចែករំលែក៖