ខេត្តកំពង់ចាម៖ សកម្មភាពដេញថ្លៃ គម្រោងធ្វើផ្លូវក្រាលក្រួសក្រហមចំនួន២ឃុំ គឺឃុំតាអុង និងឃុំតាប្រុក ស្រុកចំការលើ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧មានភាពរញ៉េរញៃ៉ឈ្លោះប្រកែកយកឈ្នះរៀងៗ ខ្លួនអំពីតម្លៃដាក់សំណើដេញថ្លៃ ។
លោក ខ្លូត សុខុម មេឃុំតាប្រុកនិងជាប្រធានគណៈកម្មការលទ្ធកម្ម និងក្រុម ប្រឹក្សាឃុំបានប្រជុំបន្ទាន់បន្ទាប់ពីដាក់ សំណើដោយមើលឃើញមានភាពរញ៉េ រញ៉ៃមានក្រុមហ៊ុនចំនួន២បានឡូឡាពេញសាលាឃុំដោយរករឿងតម្លៃដាក់សំណើ ហើយលោកមេឃុំសម្រេចចិត្តក្នុងការដាក់សំណើដេញថ្លៃគម្រោងមួយក្នុងឃុំតាប្រុកត្រូវដេញថ្លៃម្តងទៀត ។
ជាក់ស្តែកនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្នុងសាលាឃុំតាប្រុកមានការដេញថ្លៃគម្រោងដោយគម្រោងដេញថ្លៃរបស់ឃុំតាអុងដែលមានតម្លៃប៉ាន់ស្មាន១៩លានរៀលជាងដែលបានធ្លាក់ចុះ និងត្រូវរ៉ូវគ្នា ក្នុងតម្លៃ១៨.៨៦០.០០០រៀល។ ចំណែកឯឃុំតាអុងវិញត្រូវគណៈកម្មការឆាចោលនឹងដាក់ឲ្យដេញថ្លៃម្តងទៀត ។
ប្រជាពលរដ្ឋក្នុងឃុំនេះបានសម្តែងការមិនពេញចិត្តនិងបានលើកឡើងថា បើការដេញថ្លៃនៅតែមានការឃុបឃិតគ្នាបែបនេះ។ តើផ្លូវដែលធ្វើឲ្យក្នុងឃុំរបស់ពួកគាត់ មានគុណភាពល្អទេ? ដូច្នេះហើយពួកគាត់ សំណូមពរសូមឲ្យអាជ្ញាធរមេត្តាជួយពិនិត្យ ពីបញ្ហានេះផង ៕ ហេង សូរិយា