ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអញ្ជើញដឹកនាំកិច្ចប្រជុំការងារដើម្បីពិនិត្យ ពិភាក្សាទៅលើការងារដែលបាននិងកំពុងអនុវត្ត និងផែនការសម្រាប់ឆ្នាំបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង មន្ត្រីជាន់ខ្ពស់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីបច្ចេកទេស សរុបចំនួន ១០០ នាក់ ដើម្បីពិនិត្យ ពិភាក្សាទៅលើការងារដែលបាន និងកំពុងអនុវត្ត និងផែនការសម្រាប់ឆ្នាំបន្ទាប់ ។

ទាក់ទងទៅនឹងការងារបង្កបង្កើនផលស្រូវវស្សាដែលកសិករដាំដុះបានជាង ២លាន៦សែនហិកតា និងកំពុងធ្វើការច្រូតកាត់ជាបណ្តើរៗនោះ លោករដ្ឋមន្ត្រី បានណែនាំដល់គ្រប់អង្គភាពជំនាញទាំងអស់ បន្តតាមដានលើស្ថានភាពទឹក សម្រាប់ផ្គត់ផ្គង់ដល់ស្រូវវស្សាទាំងនោះ ។

លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកបន្ថែមដល់គ្រប់អង្គភាពជំនាញឲ្យបង្កើនការយកចិត្រទុកដាក់ ថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ឲ្យចំទិសដៅ ជាមួយគ្នានេះ ស្ថានីយបូមទឹក និងម៉ាស៊ីនបូមទឹកគ្រប់ប្រភេទ ក៏ត្រូវពិនិត្យ ថែទាំឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមជួយអន្តរាគមន៍ដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នាពេលដ៏ខ្លីខាងមុខនេះ ៕ សុខ ខេមរា

 

 


ចែករំលែក៖