ខេត្តកណ្តាល ៖ បុរសម្នាក់បានចងកធ្វើ អត្តឃាតដោយគេសង្ស័យថាព្រោះតែតូចចិត្តប្រពន្ធជេរប្រមាថ និងយកឈើជ្រុង វាយឲ្យបែកក្បាលក្រោយពីជនរងគ្រោះ បានយកប្រាក់១មឺុនរៀលទៅឲ្យម្តាយ ដែលនៅក្នុងភូមិជាមួយគ្នា ។
ករណីចងកធ្វើអត្តឃាតនេះបានបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង ១០នាទីយប់ ថៃ្ងទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិឈើ ទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បើតាមអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ ដែលគិតខ្លីចងកធ្វើអត្តឃាតឈ្មោះ សួន លឿម អាយុ៣៣ឆ្នាំ ជាកសិករ រស់នៅភូមិ- ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេល កើតហេតុមួយថៃ្ងគឺនៅថៃ្ងទី២៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាចគេបាន ឃើញជនរងគ្រោះកើតមានទំនាស់ជាមួយ នឹងប្រពន្ធឈ្មោះដាណេ ។ ទំនាស់នេះកើត ឡើងដោយសារតែប្រពន្ធបានឲ្យប្រាក់ទៅ ជួសជុលមូ៉៉តូ ហើយប្រាក់ដែលសល់ពីជួស ជុលម៉ូតូចំនួន១មឺុនរៀលជនរងគ្រោះក៏ បានផ្ញើទៅឲ្យម្តាយរបស់ខ្លួនឈ្មោះ ពេជ្រ សាម៉ាក់ ធ្វើឲ្យស្ត្រីជាប្រពន្ធកើតក្តីក្រហាយ ក៏ជេរប្រមាថជនរងគ្រោះយា៉ងចាស់ដៃ។ មិនតែប៉ុណ្ណោះប្រពន្ធបានយកឈើជ្រុង វាយទៅលើជនរងគ្រោះជាប្តីបណ្តាលឲ្យបែកក្បាលចំហៀងខាងឆ្វេងទៀតផង ។
ក្រោយពីកើតហេតុដំណឹងនេះបានឮទៅដល់ម្តាយជនរងគ្រោះហើយម្តាយជន រងគ្រោះក៏បានធ្វើដំណើរមកដឹកកូនប្រុសទៅព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកដោយ ចំណាយអស់ប្រាក់លើសពី១មឺុនរៀលដែលកូនប្រុសឲ្យនោះទៀតផង។ បន្ទាប់ពីម្តាយជនរងគ្រោះឲ្យគ្រូពេទ្យព្យាបាលដេររបួសហើយក៏បានយកកូនត្រឡប់មកផ្ទះវិញ ។
ប្រភពខាងលើបានបន្តថា លុះមកដល់ ថៃ្ងទី២៦ ខែតុលា ឆ្នាំ២០១៧ ខណៈដែល ប្រពន្ធជនរងគ្រោះមិននៅផ្ទះមានក្មេងស្រី ឈ្មោះ ស៊ន ស្រីនាង អាយុ១៥ឆ្នាំ បានរត់ មកប្រាប់ម្តាយជនរងគ្រោះថា រូបគេបាន ឃើញពូលឿមឈរអង្កុញជើងក្នុងផ្ទះ។ កាលបើបានដឹងហើយនោះម្តាយជនរងគ្រោះក៏បានរត់មកផ្ទះកូន ហើយពឹងអ្នក ជិតខាងឲ្យជួយគោះទ្វារ និងគាស់ទ្វារនៅពេលទ្វាររបើកស្រាប់តែឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។
ជុំវិញព័ត៌មានជនរងគ្រោះធ្វើអត្តឃាត នេះនគរវត្តមិនអាចរកការបំភ្លឺពីប្រពន្ធជនរងគ្រោះបានទេ។ ប៉ុន្តែយ៉ាងណាការចងក សម្លាប់ខ្លួនរបស់ជនរងគ្រោះគេសង្ស័យថាព្រោះតែជនរងគ្រោះខ្មាសអ្នកជិតខាង ដោយសារតែប្រពន្ធជេរប្រមាថ និងយក ដំបងវាយក្បាល ។
មន្រ្តីនគរបាលជំនាញដែលចុះពិនិត្យ សាកសពជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះ បានប្រើក្រមាចងកជាប់នឹងធ្នឹមផ្ទះ និងមិន មានភស្តុតាងណាមួយពាក់ព័ន្ធទៅនឹងករណី ឃាតកម្មនោះទេ ។
សាកសពជនរងគ្រោះត្រូវបានសមត្ថ កិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ។
គេមិនដឹងថា អំពើកាចរបស់ភរិយាជន រងគ្រោះបានបន្សល់ទុកនូវភាពល្បីល្បាញ ឬសោកស្តាយយ៉ាងណានោះទេ។ តើ សមត្ថកិច្ចអាចសើុបអង្កេតពីដើមចមនាំឲ្យ បុរសម្នាក់ស្លាប់ព្រោះតែភាពឃោរឃៅបង្ក ភាពអាម៉ាស់ពីសំណាក់ភរិយាខ្លួនឯងដែរ ឬយ៉ាងណា? ៕ សហការី