ភ្នំពេញ៖ សមត្ថកិច្ចអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ បានបណ្តេញជនជាតិចិន៦១នាក់ក្នុងនោះមានស្រី១៣នាក់ផងដែរចេញពីប្រទេសកម្ពុជា។
ប្រភពព័ត៌មានពីមន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានប្រាប់សារព័ត៌មាននគរវត្តនៅព្រឹកនេះថា ជនជាតិចិនទាំងនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី១៧ រហូដល់ថ្ងៃទី២១ ខែតុលាឆ្នាំ២០១៧ នៅទីតាំងរាជធានីភ្នំពេញ នៅខេត្តកណ្តាល និងនៅខេត្តព្រះសីហនុ ដោយពាក់ព័ន្ធករណីឆបោក គំរាមកំហែង ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា(VOIP)។
ជនទាំងនេះត្រូវបានយន្តហោះពិសេសមួយគ្រឿងរបស់ចិនមកទទួលយកត្រឡប់ទៅស្រុកវិញ ៕