ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខ្យល់គរដាច់ខ្យល់ស្លាប់ខណៈកំពុងប្រឡែងលេងជាមួយកូន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រឡប់មកពីធ្វើការនៅមន្ទីរពេទ្យវិញ ស្រាប់តែមានអក្ការមិនស្រួលទាញដៃទាញជើងដាច់ខ្យល់ស្លាប់ភ្លាមៗ ខណៈដែលកំពុងប្រឡែងលេងជាមួយកូន ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម សាវុធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែ មុខរបរ ពេទ្យ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះបានត្រឡប់មកពីធ្វើការនៅមន្ទីរពេទ្យវិញ ហួសទៅផ្ទះប្រពន្ធចុងឈ្មោះ ពេញ ស្រស់ ដែលមានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ លុះមកដល់វេលាម៉ោងប្រមាណ២៣យប់ ជនរងគ្រោះក៏បានយកកូនរបស់ខ្លួនមកប្រឡែងលេង ខណៈដែលកំពុងតែប្រឡែងលេងស្រាប់តែជនរងគ្រោះមានអក្ការៈមិនស្រួល ទាញដៃទាញជើងប្រកាច់ ភ្លាមនោះក៏ដាច់ខ្យល់ស្លាប់តែម្ដង ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងជួយធ្វើចលនាសង្រ្គោះ តែជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏រាយការការជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យកោសល្យវិច្ច័យ ។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរបា្រកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីផ្សេងឡើយ ។

ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖