ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូប៉ូលិស ១៦៥គ្រឿងត្រូវបានអាជ្ញាធររាជធានីភ្នំពេញប្រគល់ជូនស្នងការនគរបាលរាជធានីទាំង១២ខណ្ឌដើម្បីល្បាតការពារ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ តុលានេះបានប្រគល់ម៉ូតូចំនួន១៦៥គ្រឿងជូនប៉ូលិសនៅទូទាំងរាជធានី ភ្នំពេញដើម្បីយកទៅល្បាតការពារ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពិសេសនៅក្នុព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។

ពិធីប្រគល់ត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឃួងស្រេងអភិបាលរាជធានីនិងលោកនាយឧត្តមសេនីយជួន សុវណ្ណ ស្នងការប៉ូលិសរាជធានីភ្នំពេញ ។ ពិធីនេះត្រូវបានប្រគល់រឺម៉កកង់ ៨គ្រឿងជូនសាលាខណ្ឌជូនម៉ូតូជូនប៉ូលិសក្រុងចំនួន១២គ្រឿងប្រគល់ជូន១ខណ្ឌ៤គ្រឿងនិងផ្តល់ជូន១០៥ប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍ចំនួន១គ្រឿងប្រគល់ជូនរថយន្តស្ទួចចំនួន១គ្រឿងជូនខណ្ឌសែន សុខនិង១គ្រឿងទៀតប្រគល់ជូនខណ្ឌពោធិសែនជ័យដើម្បីល្បាតការពារសន្តិសុខ និងរៀបចំសណ្នាប់ធ្នាប់ក្នុងមូលដ្ឋាន ។ ប៉ូលិសជាអ្នកបំរើជូនប្រជាពលរដ្ឋដោយស្មោះត្រង់។

លោកឃួង ស្រេង បានបញ្ជាក់ថា៖សន្តិសុខ សុវត្ថភាព សាធារណៈជាឆ្អឹងខ្នងសេដ្ឋកិច្ច ដ៏រឹងមាំរបស់ប្រទេសជាតិបើគ្មានសន្តិសុខ គឺមិនមានការអភិវឌ្ឍទេ ។លោកក៏បានស្នើរឲ្យប៉ូលិ៏សដែលទទួលភារៈកិច្ចលើកការងារសន្ដិសុខត្រូវយកចិត្តទុកដាក់បញ្ហាគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព ពិសេសអំពើលួចឆក់ប្លន់មិនអោយមានកុងត្រូលជជុះនៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត ៕ សំរិត


ចែករំលែក៖