ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូនិងគោយន្តកន្ត្រៃបុកគ្នាយ៉ាងពេញទំហឹងរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់នៅស្រុកបន្ទាយអំពិល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ជនរងគ្រោះ2នាក់បានរងរបួសធ្ងន់ និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរមួយរវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង9ព្រឹក នាថ្ងៃទី30 ខែតុលា ឆ្នាំ2017 នៅចំណុចភូមិតាមាន់សែនសុខ ឃុំគោកមន សហរុកបន្ទាយអំពិល ខេត្តឧត្យរមានជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង2នាក់ខាងលលទី 1ឈ្មោះ ណាក់ ណយ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល(រងរបួសស្រាល)បើកបរគោយន្តកន្ត្រៃ ក្នុងគោលដៅពីកើតទៅលិច។ ឯជនរងគ្រោះបើកបរម៉ូតូឈ្មោះ បើយ ថុន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិល្បើករិទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (រងរបួសបាក់ភ្លៅខាងធ្វេង)បើកបរម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១C ២០២៩ បើកបរគោលដៅពីលិចទៅកើត ហើយកម្លាំងនាំយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដោះស្រាយជាក្រោយ៕ ប៉ែន នួន


ចែករំលែក៖