ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីចំណាស់ម្នាក់បត់ម៉ូតូមិនប្រយ័ត្នត្រូវរថយន្ដសាំយ៉ុងបុកដួលស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីចំណាស់ម្នាក់គ្រោះថ្នាក់ចរាចរណ៍ស្លាប់កាលពី ១៧និង២៥នាទី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០១- ១០២ ភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យសារព័ត៌មាននគរវត្តដឹងថា​ ដំបូងគេឃើញ ម៉ូតូ និងរថយន្តធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ម៉ូតូបានបត់ធ្វេងពុំបានមើលឆ្វេង ស្ដាំ ក៏បណ្តាលឲ្យ បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូនៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះឡុង ចន្ថា ភេទស្រី អាយុ៦២ឆ្នាំ បានជិះម៉ូតូម៉ាក សងសេ ១០០កូរ៉េ ពណ៌ស្លាទុំ គ្មានស្លាកលេខ រស់នៅ ក្នុងភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ស្លាប់កន្លែងកើតហេតុ (មិនពាក់មួក)។ ចំណែកអ្នកបើកបររថយន្ដ ឈ្មោះ វានវឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ បាយ៉ាប ឃុំ ទៀងឃ្វាង ស្រុក កំចាយមារ ខេត្តព្រៃវែង (ឃាត់ខ្លួន ) បានបើកបររថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២AP ៤២៩០ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានបារាយណ៍ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកសាកសពប្រគល់ឲ្យសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕ ប៊ុន រិទ្ធី​

 


ចែករំលែក៖