ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភប្អូនថ្លៃបានសម្រេចនគរបាលចាប់ដាក់ខ្នោះញាត់ទៅនៅក្នុងគុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារីម្នាក់បានមកប្តឹងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចោទបងថ្លៃពីបទ៖ រំលោភសេពសន្ថវៈ បានសម្រេចចំនួន ១លើកកាលកណ្ដាលអធ្រាត្រ ខណៈខ្លួនកំពុងដេកនៅផ្ទះ។

ហេតុការណ៍ខាងលើនេះបានអនុវត្តន៍ឡើង នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងផែននគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យសារព័ត៌មាននគរវត្តដឹងថា តាមការរៀបរបពីនារីរងគ្រោះថា នាងមានបងប្អូនចំនួន ៤នាក់ ស្រីចំនួន ២នាក់ ប្រុស២នាក់ ។ នាងជាកូនទី ៤ឈ្មោះ ស ថ អាយុ ២៥ឆ្នាំ ។ នៅវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យដែលត្រូវជាបងថ្លៃបានលបឡើងលើផ្ទះធ្វើសកម្មភាពចាប់រំលោភបានសម្រេចចំនួន ១លើក។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលត្រូវជាបងថ្លៃឈ្មោះ ខ្លឹម ឡេង ភេទប្រុស អាយុ ៣៧ឆ្នាំ មានប្រពន្ធ និងមានកូនប្រុសស្រីចំនួន ៥នាក់ក្នុងបន្ទុកគ្រួសារ ហើយរស់នៅលើផ្ទះជាមួយគ្នាជនរងគ្រោះជាប្អូន ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពបន្តទៀតថា ជនសង្ស័យមិនបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនោះទេ ប៉ុន្តែគាត់បានរៀបរាប់ថា កន្លងមកគាត់បានស្រឡាញ់នាងដោយធ្លាប់បានស្ទាប់អង្អែលផងដែរ តែនៅយប់កើតហេតុ ខ្លួនបានទៅផឹកសុីនៅផ្ទះឈ្មោះ ផល លុះរហូតដល់យប់ជ្រៅ ទើបត្រឡប់មកផ្ទះវិញ ក៏ចូលដេកតែម្តង។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានបំពេញនីតិវិធីតាមបញ្ជាលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕


ចែករំលែក៖