ព័ត៌មានទាន់ហេតុការណ៍៖

មាន សូនីតាចង់បង្កើតសមាគមក្រមាឲ្យបានគ្រប់រាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្ដែង និងជាតារាម៉ូ ដែលកញ្ញាមាន សូនីតាបានធ្វើឲ្យមហាជនងាកមកចាប់ផ្តើមចាប់អារម្មណ៍នឹងក្រមាខ្លាំងតាមរយៈការច្នៃម៉ូដសម្លផៀកបំពាក់ និងវត្ថុប្រើប្រាស់ផ្សេងៗ ។ នាងក៏បានបង្ហាញគម្រោងចង់បង្កើត សមាគមក្រមាឲ្យបាន២៥រាជធានី-ខេត្តនាពេលដ៏ខ្លីខាងមុខក្រោយសមាគម ដែលបង្កើត ដោយមិនមានក្ដីជឿជាក់នេះទទួលការគាំទ្រពីទស្សនិកជន ។

ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ការងារដល់មិត្តៗយុវវ័យ ក្នុងកម្មវិធី“ផ្លូវជីវិត”កាលពីថ្មីៗនេះមាន សូនី ប្រាប់ថា យើងមើលឃើញថា ទីផ្សារក្រមាបច្ចុប្បន្នហាក់មានភាពរីកចម្រើនជាងមុន ។ ដូច្នេះហើយនាងគិតថា ការពង្រីកសហគមក្រមាអត់ពិបាកទេយើងនឹងធ្វើវាឲ្យបាន២៥រាជាធានី-ខេត្ត” ។ តារាស្រីជាប់នាមថា ជារាជនីក្រមារូបនេះបន្តថា នាងតែងរិះរកគំនិតថ្មីៗដើម្បីធ្វើយ៉ាងណាបង្កើតក្រឡាក្រមាប្លែកៗព្រមទាំងពង្រីកទីផ្សារបន្ថែមទៀត សម្រាប់ក្រមាខ្មែរក្នុងនោះការបំផុសអោយមានការស្រលាញ់ក្រមាហើយប្រើប្រាស់ជាទូទៅគឺជារៀងអាថ៍ទិភាពបំផុត ។

កញ្ញាបញ្ជាក់ថា បើទោះការផលិតក្រមានេះ ទទួលបានប្រាក់កម្រៃតិចតួចជាងមុខរបរដទៃទៀតក្ដីក៏ប៉ុន្តែនាងមិនអាចបោះបង់អាជីពក្រមាឡើយ ។ ហេតុផលដោយសារតែនេះជាអ្វី ដែលនាងបានចាប់ផ្ដើមដោយខ្លួនឯងហើយត្រូវមានទំនូលខុសត្រូវលើជីវភាពស្រ្តីជាអ្នកត្បាញក្រមារ១៥រូប នៅឯខេត្តបន្ទាយមានជ័យ និងជាសហគមដំបូង ដែលនាងបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ។

មាន សូនីតាជឿជាក់ថា ប្រសិនបើទីផ្សារក្រមាអាចមានភាពទូលំទូលាយដូចការគ្រោងទុកមែននោះមិនពិបាកនៅក្នុងការដំឡើង ឧបករណ៍សម្រាប់ត្បាញក្រមាព្រោះសហគម ដែលបានបង្កើត មានសមត្ថភាពគ្រប់គ្រាន់រួមទាំងការបំបែកក្រឡានៃក្រមារប្លែកៗផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ កញ្ញាបានអះអាងថា សមាគមក្រមារបស់នាងមិនទាន់បង្ហាញមហិច្ឆតាហក់ចូលទីផ្សារអន្តរជាតិឡើយដោយធ្វើយ៉ាងណាពង្រីកទីផ្សារក្នុងស្រុក ឲ្យបានទូលំទូលាយសម្រាប់ទស្សនិកជនសិនមុនបោះជំហានបន្ទាប់ទៀត ។

តារាសម្ដែង និងជាតារាម៉ូ ដែលកញ្ញាមាន សូនីតាត្រូវទស្សនិកជន និងអ្នកសិល្បៈដូចគ្នាដាក់រហ័សនាមជារាជនីក្រមាបន្ទាប់ពីតារារូបនេះបង្កើតសមាគមក្រមាតូចមួយទទួលបានជោគជ័យកាលពីឆ្នាំ២០១៥ ដែលជួយសម្រួលការងារ ដល់ស្រ្តីក្រីក្រមួយចំនួន ។

កត្តាជោគជ័យដូច្នេះទើបកញ្ញាចង់បង្កើតសមាគមក្រមានេះឲ្យបាន២៥រាជធានី-ខេត្តដើម្បីបង្កើតការងារដល់ស្រ្តី និងលើកកម្ពស់ការប្រើប្រាស់ក្រមា ឲ្យបានទូលំទូលាយជាងមុន៕ វឌ្ឍនា


ចែករំលែក៖