ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺចាប់ផ្តើមពីថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺចាប់ផ្តើមពីថ្ងៃទី ២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខព្រះបរមរាជវាំង។ កងសមត្ថកិច្វត្រូវបានរៀបចំដើម្បីថែរក្សាការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋអោយបានសប្បាយរីករាយនៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក។ ដើម្បីបរិស្ថានទីក្រុងយើងល្អ សូមបងប្អូនបោះសំរាមចោលក្នុងធុងសំរាម។

ប្រសិនបើត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងមកមន្រ្តីសន្តិសុខនៅជិតខ្លួន និងមន្រ្តីសង្រ្គាះបន្ទាន់ដែលបោះតង់ប្រចាំការនៅតាមទីកន្លែងនីមួយៗ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សូមបងប្អូនជនរួមជាតិ រួមទាំងទេសចរជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយ និងសប្បាយរីករាយទាំងអស់គ្នា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដែលចាប់ផ្តើមនៅថ្ងៃនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖