ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ជនប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន៤នាក់កំពុងប្រតិបត្តិជាក់ស្តែងរួមឧបករណ៍ផ្សេងៗ និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី សហការគ្នាចុះល្បាតក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខ្លួន ដើម្បីភូមិ ឃុំមានសុវត្ថិភាព ក៏ប្រទះឃើញជនសង្ស័យ១ក្រុមមានគ្នាប្រមាណចំនួន៤នាក់ កំពុងប្រតិបត្តិការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែងទើបឃាត់ចាប់នាំយកមកបន្តនីតិវិធី។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ទឹកមួយកន្លែងនៃបរិវេណសហគមន៍បញ្ចុះសព(ម៉ុងចិន) ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការល្បាតខាងលើបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង និងសម្ភារដែលបានឃាត់ទីឈ្មោះ ភួន ណាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ទី២ ឈ្មោះ លន់ ចំណាប់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពោធិ៍អង្រ្កង ឃុំបឹងកន្ទួត ស្រុកក្រគរ ទី៣ ឈ្មោះ ប៉ែន សុជាតិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងទី៤ ឈ្មោះ សាន់ ភួន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ២នាក់ រស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងបានដកហូតនូវឧបករណ៍ផេងៗសង្ស័យសម្រាប់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ដែលជាវត្ថុតាងជាក់ស្ដែង រួមទាំងសម្ភារមាន,ម៉ូតូចំនួន៣គ្រឿងផងដែរ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនសង្ស័យទាំងចំនួន៤នាក់ រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបំពេញសំណុំបែបបទពាក់ព័ន្ធបញ្ជូនបន្តទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន


ចែករំលែក៖