ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយសង្ឃនៅវត្តច្បារអំពៅថតប្រដាប់ភេទផ្ញើទៅស្រីស្នេហ៍តាមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ ភ្នាក់ងារបណ្តាញអ្នកចែកចាយ ទើបទទួលព័ត៌មានបែកធ្លាយមួយដោយបានឲ្យដឹងថា ព្រះតេជព្រះគុណ យិន វ៉ាយ ជាកូនសិស្សរបស់ព្រះអង្គ ហោ សុខុន និងជាគ្រូបង្រៀនភាសាបាលីផងនោះបានលេច រឿងអាស្រូវមួយយ៉ាងអាម៉ាស់ក្នុងវិស័យព្រះ ពុទ្ធសាសនាគឺសង្ឃអង្គនេះបានយកស្រី មកដេករួមភេទក្នុងកុដិជាញឹកញាប់ទាំងខ្លួនកំពុងគ្រងស្បង់ចីវរជាសង្ឃនៅឡើយ ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បណ្តាញអ្នកចែកចាយបានទទួលព័ត៌មានដ៏អាក្រក់មួយចេញពីស្ថាប័នសាសនាទាក់ ទងនឹងរឿងអាស្រូវផ្លូវភេទរវាងព្រះសង្ឃ ដែលជាគ្រូបង្រៀនភាសាបាលីនិងនារីម្នាក់ ឈ្មោះ ហ៊ាន លាងហ័ង ជាកូនកាត់ចិនដែល ជាសិស្សរួមថ្នាក់នៅសាលាពុទ្ធិកសាកល វិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ។ តាមរយៈសារបែកធ្លាយនិងអមដោយរូប ថតនៅលើគ្រែជាមួយគ្នាត្រូវបានគេដឹងថា បុគ្គលទាំងនេះពិតជាធ្លាប់មានទំនាក់ទំនងស្នេហាដ៏ជិតស្និទ្ធជាមួយគ្នាខ្លាំងណាស់តាមសកម្មភាពនាពេលកន្លងមកក្រោមក្រសែភ្នែករបស់ប្រជាពុទ្ធបរិស័ទ ។

មុននឹងឈានមកដល់ស្នេហាស៊ីជម្រៅ រវាងបុគ្គលជាសង្ឃនឹងនារីកូនកាត់ចិនម្នាក់នេះត្រូវបានគេលួចបង្ហើបឲ្យដឹងថា បុគ្គល សង្ឃល្មើសធម៌វិន័យ ឈ្មោះ យិន វ៉ាយ ជាគ្រូបង្រៀនភាសាបាលីនៅពុទ្ធិកបឋមសិក្សា វត្តច្បារអំពៅដែលមានព្រះអង្គហោ សុខុន ជាចៅអធិការវត្តនោះបានលួចមានទំនាក់ទំនងស្នេហាជាមួយនាង ហ៊ាន លាងហ័ង ដោយផ្តើមឡើងពីក្រសែភ្នែកសម្លក់សំឡឹងគ្នាទៅវិញទៅមកនៅក្នុងសាលាពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែដែលជាសិស្សរួមថ្នាក់ជាមួយគ្នា។ ជាញឹកញាប់ទង្វើនេះបានប្រទះភ្នែក ញាតិតែងតែ មើលឃើញភាសាលែបខាយ និងអមដោយសកម្មភាពស្និទ្ធស្នាលជាមួយគ្នាលើសពីពុទ្ធបរិស័ទធម្មតាទៅទៀត ។

នាង ហ៊ាន លាងហ័ង ដែលជាសិស្សរួម ថ្នាក់ជាមួយសង្ឃឹ យិន វ៉ាយ តែងតែចេញទៅណាមកណាជាមួយគ្នាតែ២នាក់តួយ៉ាងដូចជាសកម្មភាពចែកអំណោយដល់ក្មេង អនាថានិងអ្នកទីទ័លក្រជាមួយគ្នានៅតាមស្រុកខេត្តឆ្ងាយៗដាច់ស្រយាលជាដើម រហូតចុងក្រោយលេចចេញសកម្មភាពនៅលើគ្រែជាមួយគ្នាតែម្តង។ លើសពីនេះទៅ ទៀតសង្ឃ យិន វ៉ាយ ធ្លាប់បានទាក់ទង ស្នេហាជាមួយនាងរហូតមានអារម្មណ៍ផ្លូវភេទសេពកាមដោយដៃតាមរយៈវីដេអូ (Video Call) ជាមួយគ្នាទៀតក៏មានដែរ។

តាមប្រភពព័ត៌មានបែកធ្លាយនេះ ដដែលបានឲ្យដឹងបន្ថែមទៀតថា ទំនាក់ ទំងស្នេហាលួចលាក់រវាងសង្ឃ យិន វ៉ាយ ដែលជាកូនសិស្សផ្ទាល់របស់សង្ឃទីប្រឹក្សា ហោ សុខុន និងនាង ហ៊ាន លាងហ័ង បាន កើតឡើងក្នុងពេលវេលាជាយូរមកហើយ ក្រោមការលួងលោមនិងបណ្តុះធម៌ស្នេហាដល់នាងរហូតឈានទៅដល់ការរួមភេទ ជាញឹកញាប់នៅទីស្ថានមានសភាពស្ងប់ ស្ងាត់ និងជាពិសេសក្នុងកុដិរបស់សង្ឃអង្គនេះផ្ទាល់តែម្តងដែលស្ថិក្នុងវត្តពោធិ៍ព្រះ បាតហៅវត្តច្បារអំពៅ ។

ទាក់ទិននឹងការបែកធ្លាយរឿងអាស្រូវខាងលើនេះភ្នាក់ងារកាសែតនគរវត្តបាន ព្យាយាមទាក់ទងព្រះតេជព្រះគុណ យិន វ៉ាយ ដើម្បីសុំថេដីកាពន្យល់រឿងរ៉ាវទាំង អស់នេះតែមិនអាចទាក់ទងបាន ហើយព្រះអង្គក៏មិនគង់នៅវត្តច្បារអំពៅដែរ ។

ចំណែកមន្ត្រីការិយាល័យធម្មការនិង សាសនាខណ្ឌច្បារអំពៅបានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះលេចឮព័ត៌មាននេះតាម បណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ ហើយ ការិយាល័យធម្មការ និងសាសនាខណ្ឌ ច្បារអំពៅបានបន្តនីតិវិធីសុើបអង្កេតរឿង នេះ ប៉ុន្តែរកពុំឃើញកំហុសនេះទេ។ ដោយ ឡែកលោក ទេព បូរ៉ា នាយនគរបាលប៉ុស្តិ៍ ច្បារអំពៅទី២បានប្រាប់ភ្នាក់ងារកាសែត នគរវត្តថា គ្រាន់តែឮព័ត៌មាននេះភ្លាមលោក ចាត់កម្លាំងស្រាវជ្រាវដល់វត្តច្បារអំពៅ ហើយពុំមានព្រះសង្ឃ ឬគ្រហស្ថណាបាន ដឹងរឿងនេះឡើយ។ លោកថា អាចជារឿង មួលបង្កាច់បង្ខូចគ្នាដោយគំនុំអ្វីមួយផងក៏​មិនដឹង ព្រោះថាបើមានរឿងហេតុអាក្រក់ ដូច្នេះមែនមិនអាចកំបាំងភ្នែកមហាជន បានឡើយ ៕ សណ្តោស

 


ចែករំលែក៖