ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងសីុសង អាប៉ោង យូគី បញ្ជល់មាន់ នៅខេត្តឧត្តរមានជ័យក្លាយជាប្រធានបទសំណួរគ្មានចម្លើយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ បច្ចុប្បន្នគេសង្កេត ឃើញក្នុងខេត្តឧត្តរមានជ័យមានល្បែងសីុ សងកើតឡើងច្រើនកន្លែង ពិសេសនៅ ចំណតរថយន្តអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា ល្បែង ដែលគេកំពុងលេងនេះមានដូចជា អាប៉ោង យូគី បញ្ជល់មាន់ និងនៅតាមតៀមកាហ្វេក្នុង ផ្សារមួយចំនួនទៀត។ នេះមិនរាប់បញ្ចូល ល្បែងកន្ទុយលេខ បៀ អាប៉ោងតាមផ្ទះ មួយចំនួនតូចនោះផងទេ ។

ជុំវិញល្បែងសីុសងនៅចំណតរថយន្ត អូរស្មាច់ក្នុងក្រុងសំរោងនោះត្រូវបានគេ បង្ហើបថា ល្បែងសីុសងនេះមានច្បាប់ទម្លាប់ ត្រឹមត្រូវ ហើយប្រជាពលរដ្ឋលើកជាសំណួរ ឆ្ងល់ តែគ្មានចម្លើយ គ្រាដែលគេដឹងថា ល្បែងសីុសងអាចបង្កើតឲ្យមានចោរកម្មជ ាបន្តបន្ទាប់ ។

ប្រជាពលរដ្ឋបានលើកឡើងថា តើ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលនឹងទៅ ជាយ៉ាងណាបើល្បែងសីុសងកើតមានច្រើន កន្លែងបែបនេះ? ពួកគាត់បន្តថា ល្បែងសីុ សងច្រើនកន្លែងនៅកាសីុណូក្នុងខេត្តឧត្តរ មានជ័យថាចុះវាមានច្បាប់ ចុះល្បែងសីុ សងនៅចំណតរថយន្តអូរស្មាច់ដែលគេដឹង ថា​ជារបស់លោក កុក ទៀង នេះមានច្បាប់ អ្វីដែរ?

ទាក់ទិនការលើកឡើងពីល្បែងសីុសង នៅចំណតរថយន្តអូរស្មាច់នេះលោក អុ៊ន សុភ័ក្ត្រ អភិបាលក្រុងសំរោងបានប្រាប់ អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទនៅ ថៃ្ងទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ល្បែងសីុ សងអាប៉ោង យូគី ជល់មាន់នៅក្នុងចំណត រថយន្តអូរស្មាច់របស់លោក កុក ទៀងនោះ គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ពោលគឺស្រប ច្បាប់ ។

បើតាមការឲ្យដឹងពីអភិបាលក្រុងសំរោង នេះ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យបានលើកឡើងថា ល្បែង សីុសងនេះអាចចិញ្ចឹមឆ្នាំងដល់អាជ្ញាធរ មានសមត្ថកិច្ចមួយចំនួនតូចនៅក្នុងក្រុង សំរោង ទើបបានជាគេអនុញ្ញាតឲ្យមានច្បាប់លេងយ៉ាងអនាធិបតេយ្យបែបនេះ។

បញ្ហានេះ ប្រជាពលរដ្ឋសង្ឃឹមថា លោក អភិបាលខេត្តឧត្តរមានជ័យនឹងពិនិត្យឡើង វិញដើម្បីធានាឲ្យគោលនយោបាយភូមិ- ឃុំមានសុវត្ថិភាពកើតមានដល់ពលរដ្ឋ ៕ ប៉ែន នួន


ចែករំលែក៖