ព័ត៌មានទាន់ហេតុការណ៍៖

បើកសម្ពោធបឋមណាហ្គាវើលទី២ និងផ្សារក្រោមដី ណាហ្គាស៊ីធីវ៉ក នឹងក្លាយជាមណ្ឌលកម្សាន្តចម្រុះ លំដាប់ពិភពលោកមួយ ដែលមានទឹកប្រាក់វិនិយោគ ប្រមាណ១,៥កោដិដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុនណាហ្គាខប លីមីធីតតាមរយៈសាខារបស់ខ្លួន គឺណាហ្គាវើលលីមីធីត ដែលគ្រប់គ្រង និងប្រតិបត្តិការ ណាហ្គាវើល បានប្រកាសត្រៀមពិធី បើកសម្ពោធបឋមរបស់ខ្លួន បន្ទាប់ពីបញ្ចប់ការសាងសង ណាហ្គាទី២ និងផ្សារក្រោមដី ណាហ្គាស៊ីធីវ៉ក ។

ជាមួយការពង្រីកចុងក្រោយ មណ្ឌលកម្សាន្តណាហ្គាវើល នឹងក្លាយជាមណ្ឌលកម្សាន្តចម្រុះ លំដាប់ពិភពលោកមួយ ដែលមានទឹកប្រាក់វិនិយោគ ប្រមាណ១,៥កោដិដុល្លារអាមេរិក ណាហ្គាវើល មានបន្ទប់សណ្ឋាគារសរុប ប្រមាណ១៧០០បន្ទប់ សាលមហោស្រពមាន ២២០០កៅអី សាលមហាសន្និបាត សាលកាស៊ីណូ ហាងលក់ទំនិញក្រោមដី ភោជនីយដ្ឋាន បានីយដ្ឋាន និងហាងកាហ្វេ ជាច្រើនកន្លែងថែមទៀត។ មណ្ឌលកម្សាន្តណាហ្គាវើល រំពឹងលើកកិត្តិសព្ទ រាជាធានីភ្នំពេញ និងចូលរួមអភិឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជា ហើយនាពេលបច្ចុប្បន្ន ណាហ្គាវើល មានបុគ្គលិកប្រមាណជាង ៧០០០នាក់ ដោយបានចូលរួមបង្កើន ផលិតផលក្នុងស្រុក នៃវិស័យទេសចរណ៍ ចំនួន២៥ភាគរយ និងបង្កើនផលិតផល សរុបរបស់ប្រទេសកម្ពុជា ប្រមាណជា៣ភាគរយ ។

នៅក្នុងឱកាសពិធី បើកជាផ្លូវការនៃមណ្ឌលកម្សាន្ត ណាហ្គាវើលទី២ ដោយអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងឯកអគ្គរដ្ឋអាស៊ាន ប្រចាំនៅប្រទេសកម្ពុជាទាំង១០ប្រទេស ក្នុងរាត្រីសមោលអាស៊ានហ្គោល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ។

ណាហ្គាវើលទី២ និងផ្សារក្រោមដី ណាហ្គាស៊ីធីវ៉ក ត្រូវបានសាងសងលើផ្ទៃដីសរុប ប្រមាណ១២០,០០០ម៉ែត្រកូរ៉េ ហើយណាហ្គាវើលទី២ មានបន្ទប់សណ្ឋាគារ៩០៣បន្ទប់ (រួមមាន បន្ទប់ VIP ចំនួន៣៦បន្ទប់ទៀត) ផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ដែលមានទំហំ៣៨០០ម៉ែត្រកូរ៉េ មណ្ឌលស្ប៉ាប្រណិត លំដាប់ពិភពលោក (មានចំនួន៦៥បន្ទប់ស្ប៉ាស្វ៊ីត) ភោជនីយដ្ឋាន លំដាប់អន្តរជាតិជាច្រើនកន្លែង។ ណាហ្គាស៊ីធីវ៉ក ដែលជាផ្សារទំនើបក្រោមដី លក់ទំនិញរួចពន្ធ ម៉ាកអន្តរជាតិល្បីៗ គឺជាផ្សារទំនើបក្រោមដី ដែលតភ្ជាប់ណាហ្គាវើល ទៅណាហ្គាទី២ ។ក្រុមហ៊ុនChina Duty Free Group ដែលជាក្រុមហ៊ុនលក់ទំនិញរួចពន្ធម៉ាកអន្តរជាតិល្បីៗក្នុងប្រទេសចិនបានជួលណាហ្គាស៊ីធីវ៉ក ចាប់តាំងពីខែមីនា ឆ្នាំ២០១៦ ដើម្បីបើកដំណើរការលក់ទំនិញម៉ាកអន្តរជាតិល្បីៗសុទ្ធ១០០%ផងដែរ ។

ណាហ្គាវើល ដែលជាមណ្ឌលកម្សាន្តចំម្រុះឈានមុខគេនៅចំកណ្ដាលរាជធានីភ្នំពេញ និងមណ្ឌលកម្សាន្តប្រចាំតំបន់ទន្លេមេគង្គ ក៏មានការរីកចំម្រើនដោយសារស្ថេរភាពសង្គមកម្ពុជាផងដែរ ។ខណះណាហ្គាខប បន្តដំណើរអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស កាន់តែមានទំនុកចិត្តក្នុងការប្រកួតប្រជែងផ្នែកកាស៊ីណូ និងសេវាកម្សាន្ត

ក្រុមហ៊ុនណាហ្គាខប លីមីធីត ត្រូវបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង ក្នុងខែ តុលា ឆ្នាំ២០០៦ ។ ហើយបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ណាហ្គាខប លីមីធីត ជាក្រុមហ៊ុនមេដែលគ្រប់គ្រង និងប្រតិបត្តិការក្រុមហ៊ុនណាហ្គាវើល ដែលជាមណ្ឌលកម្សាន្តចំម្រុះលំដាប់ពិភពលោកតែមួយគត់ដែលមានទីតាំងក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។ ណាហ្គាខប ត្រូវបានជ្រើសរើសដាក់បញ្ចូលក្នុង Hang Seng Foreign Companies Composite Index និង Hang Seng Global Composite Index ដែលបានដំណើរការនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១ ៕ស តារា

Naga Event

Naga Event

Naga Event

Naga Event

Naga Event

Naga Event


ចែករំលែក៖