ភ្នំពេញ៖ ក្រុមអ្នកសេពគ្រឿងញៀនប្រុស ស្រី៦នាក់ ត្រូវប៉ូលិសប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួន បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ថា ក្រុមនេះកំពុងប្រមូលផ្តុំគ្នាសេពគ្រឿងញៀន។
ការឃាត់ខ្លួនក្រុមនេះ កាលពីវេលាម៉ោង២៣ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានប្រាប់សារព័ត៌មាននគរវត្តថា ជនសង្ស័យប្រុស ស្រីទាំង៦នាក់៖
១ ហម សុផល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ។
២ ឈ្មោះ មិន ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មី ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
៣ ឈ្មោះ នួន សាត្រា្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
៤ ឈ្មោះ ហង់ ជៀនណាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
៥ ឈ្មោះ ឃឹម ណារ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ និង
៦ ឈ្មោះ សឿង ចាន់ឌីម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតស្នាក់នៅផ្ទះសង់ថ្មីផ្លូវបេតុងភូមិដីឥដ្ឋ ឃុំស្តៅកន្លែង ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកនាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានអោយដឹងទៀតថា៖ មុននិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំ៦ខាងលើនេះ គឺបន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍មកថា នៅចំណុចទីតាំងខាងលើក្នុងបន្ទបជួលនោះមានក្រុមក្មេងៗប្រមូលផ្តុំគ្នាសេពគ្រឿងញៀនពេលនោះលោកបានដឹកនាំកម្លាំងចុះដល់ទីតាំងហើយឃាត់ខ្លួនបានតែម្តង។ ក្នុងនោះសមត្ថកិច្ចដកហូតឧបករណ៍សម្រាប់សេពគ្រឿងញៀន១សម្រាប់ និងម៉ូតូ២គ្រឿង ម៉ាកR.S.X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FT.6323 មួយគ្រឿងទៀត ម៉ាកហុងដា គុបមូលពណ៌ខ្មៅ លាយទឹកក្រូចពាក់ស្លាកលេខ ភ្នំពេញ 1BP1527។
បច្ចុប្បន្នពួកគេទាំង៦នាក់ កំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត៕ តុង សីហា