ព័ត៌មានទាន់ហេតុការណ៍៖

ប៊ី សុធារី ត្រៀមទៅប្រកួតកញ្ញាឯកចក្កវាឡពីភពលោកនៅសហរដ្ឋអាមេរិសប្តាហ៍ក្រោយ

ចែករំលែក៖

 

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កញ្ញាប៊ី សុធារី បវរកញ្ញាចក្កវាឡកម្ពុជា (Miss Universe Cambodia) ឆ្នាំ២០១៧ នឹងត្រូវចេញទៅប្រកួត Miss Universe នៅសហរដ្ឋអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា។

នាងនឹងក្លាយជាស្ត្រីដំបូងគេរបស់កម្ពុជា ដែលមានវាសនាចេញទៅប្រកួតបរកញ្ញាដ៏ធំជាងគេនៅលើពិភពលោក។

កញ្ញាឯកកម្ពុជា ២០១៦ កញ្ញា ប៊ី សុធារី វ័យ១៩ឆ្នាំ ដែលនឹងធ្វើជាតំណាងប្រទេសកម្ពុជា ចូលរួមក្នុងការប្រកួតបវរកញ្ញាចក្កវាឡឆ្នាំ២០១៧ ជាលើកដំបូង។ នាងគ្រោងនឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

កញ្ញា ប៊ី សុធារី បានខិតខំហ្វឹតហាត់ដើម្បីត្រៀមខ្លួនទៅប្រកួតបវរកញ្ញាចក្កវាឡ Miss Universe ឆ្នាំ២០១៧ ដែលប្រារព្ធឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីក្រុងឡាសវេហ្កាស សហរដ្ឋអាមេរិក។

គេហទំព័រ Miss Cambodia Beauty Pageant បានរៀបរាប់ឲ្យដឹងថា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៧ គឺត្រៀមខ្លួនរួចរាល់បានយ៉ាងល្អ មុនពេលទៅប្រកួតបវរកញ្ញាចក្កវាឡឆ្នាំ២០១៧។

សុធារីបានត្រៀមរ៉ូបប្រណីតៗដែលកាត់ម៉ូដថ្មីៗជាង១០ឈុត ព្រមទាំងសម្លៀកបំពាក់ពាក់ប្រចាំថ្ងៃ ជាពិសេសឈុតប្រពៃណីជាតិ“មហាហង្សបានពួន” ដែលសម្រិតសម្រាំងដោយហាងល្បីៗក្នុងប្រទេសកម្ពុជា និងបរទេសផងដែរ។

លើសពីនេះ សុធារីគ្រងម្ដុដជាកញ្ញាឯកកម្ពុជា តាំងពីឆ្នាំ២០១៦ ប៉ុន្តែប្អូនស្រីបានចំណាយពេលដល់ទៅ១ឆ្នាំ ដើម្បីត្រៀមខ្លួន ទាំងផ្នែកភាសាបរទេស ការដើរបង្ហាញម៉ូដ ការឆ្លើយសំណួរ ការតុបតែងខ្លួនឲ្យស័ក្តិសមនឹងកម្មវិធីប្រកួត លើសពីនេះ សុធារីបានទៅប្រទេសហ្វីលីពីន ដើម្បីទទួលបានការហ្វឹកហាត់មុនប្រកួតផងដែរ។

នេះបានបញ្ជាក់ថា កម្ពុជាទើបតែចូលប្រកួតជាឆ្នាំដំបូង ប៉ុន្តែយើងនឹងមានបវរកញ្ញាតំណាងជាតិដែលបានត្រៀមខ្លួនយ៉ាងល្អ។

សូមជួយចែករំលែកគាំទ្របវរកញ្ញាចក្កវាឡព្រះរាជាណាចក្រកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖