ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ រាជធានីភ្នំពេញរៀបចំពិធីអកអំបុកសំពះ ព្រះខែ នៅរមណីដ្ឋានវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានៅ ភ្នំពេញ និងលោកស្រី ,លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីរាជការអាជ្ញាធរ ដែនដី មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ បានរៀបចំពិធីសំពះព្រះខែ និងអកអំបុកតាមប្រពៃណីទំនៀមទំលាប់ជាតិ និងបែបសានានៅរមណីដ្ឋានចវចត្តភ្នំ នារាត្រីថ្ងៃទី៣ ខែវិច្ឆិកា នៅម៉ោង១១យប់ ថ្ងៃទី ០៣វិច្ឆា ឆបនាំ២០១៧ ដែលត្រូវនិងថ្ងៃទី២នៃព្រះរាជពិធិ បុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ។

ពិធីនេះប្រារព្វធ្វើឡើង ដើម្បីសុំសេចចក្តីសុខ សេចក្តីចំរើន ពីបារមីវត្ថុស័ក្ត សិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សុំឲ្យជួបប្រទះតែសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំ របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ិន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ។ជាមួយនេះ ក៏ដើម្បីរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ជាតិឲ្យគង់វង់តរៀងទៅ។ តាមគម្គីររមត្ថទីបនី អដ្ឋកថា ចរិយាបិដកភាសាបាលី មានចែងថា ៖ ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយ កំណើតជា សសបណ្ឌិត កំណើតជាទន្សោយ ។ នៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិដ្ឋានឧបើសថសីល ហើយឧទ្ទិសមំសៈជាទានបរិមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាសដឹងជាព្រះពុទ្ធ ។

ព្រះឥន្ទ្រទ្រង់ជ្រាប់ហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់មកសុំសសបណ្ឌិតជាអាហារ។ សសបណ្ឌិតពោធិសត្វ បានឲ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេឡដែលភ្លើងកុំពុងឆេះសណ្ធោសណ្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វល្អិតដែលជាប់នៅនឹងរោមជ្រុះចេញរួចក៏លោតចូលទៅក្នុងភ្លាម ។ អស្ចារ្យ ភ្លើងនោះពុំបានឆេះសសបណ្ឌិត សោះ ឥន្ទ្រព្រាហ្ម បានស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់បណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលា គូរូបទម្សាយ ហើយឥន្ទ្រព្រោហ្មណ៍ បានអធិដ្ឋានថា សូមឲ្យរូបទន្សាយ ពោធិសត្វដែលខ្ញុំ គូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប ។

ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទ្រផង រូបទន្សាយក៏ឃើញប្រាកដក្នុងបណ្ឌលព្រះច័ន្ទដរាបដល់សព្វថ្ងៃ។ ដោយជឿតាម រឿងនេះហើយ រូបទន្សាយ ក៏ឃោះញប្រាកដនៅវេលាយប់ពេញបូណ៌មីខែកក្តិករៀងរាល់ឆ្នាំ ខ្មែរយើងតែងយក នំចំណី មានអំបុក ចេកដូងជាដើម មកបូជាព្រះច័ន្ទហៅថា ពិធីសំពះព្រះខែអកអំបុក ។

ចំពោះកិច្ចពិធី «អកអំបុក» ចង់បញ្ជាក់ថា ឆ្នាំនេះកសិកម្ម ទិដ្ឋផលស្រូវមានភាពយ៉ាងបរិបូណ៍ហូរហៀរ។ ក្នុងគំនិតនេះទើបកិច្ចពិធីនេះគេហៅថា «អក» ព្រោះចង់សំដៅអំពីភាពហូរហៀរ យ៉ាងសុខសប្បាយឥតខ្វះខាតអ្វីទ្បើយ រហូតបន្ដដល់ឆ្នាំក្រោយទៀត។ ដោយហេតុនេះបានជាកិច្ចពិធីនេះ គេមិនហៅថា ញុំស៊ី ហូប ឬទទួលទាន នោះទេ។បើតាមក្បួនច្បាប់បុរាណខ្មែរ ពិធីអកអំបុក គឺគេរង់ចាំប្រារព្វដល់ព្រះខែរះពេញវង់ ចំពីលើក្បាល ទើបគេរៀបចំពិធីថ្វាយដល់ព្រះចន្ទដោយអមផ្លៃឈើ ដូង ចេក ចម្រុះគ្រប់មុខ ដើម្បីជាការដឹងគុណដល់ព្រះពោធិសាត់ ទ្រង់ចាប់យកកំណើតជាសសបណ្ឌិត «សត្វទន្សាយ» ដិតជាប់ក្នុងរង្វង់ព្រះចន្ទ ដូចយើងឃើញបច្ចុប្បន្ននេះ ពិសេសពិធីនេះ យើងក៏រៀបចំជូនដល់ឪពុក ម្ដាយ ជីដូនជីតា ញាត្ដិមិត្ដជិតឆ្ងាយ «អក» ដើម្បីជាការដឹងគុណ ក្នុងភាពសប្បាយរីករាយផងដែរ។ បើដូច្នេះចំពោះប្រពៃណីដាល់អំបុក អកអំបុក គឺបង្ហាញពីសាមគ្គីភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិយ៉ាងប្រពៃថ្លៃថ្លាបំផុត៕ សំរិត


ចែករំលែក៖