ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ជនបរទេសមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ក្នុងមាននារីផងដែរ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនជាតិបរទេសមិនបានសម្រេច តែជាអកុសល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាត។ ចំណែកជនសង្ស័យម្នាក់ដែលជានារីបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ ខាងមុខ ឡានទឹក តាមបណ្ដោយលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ឈ្មោះ អុី សុវត្ថា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅម្ដុំផ្សារអូរឬស្សី សង្កាត់រអូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងឈ្មោះ សុ ដាលុច្ស ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅម្ដុំផ្សារអូរឬស្សី សង្កាត់រអូរឬស្សី២ ខណ្ឌ៧មករា ។ ចំណែកនារីរត់គេចខ្លួនមាន ឈ្មោះ ដា ណា អាយុ ១៨ឆ្នាំ ស្នាក់នៅម្ដុំផ្សារទួលទំពួង ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ៣នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ម៉ាកZoomer-X ពណ៌ខ្មៅ គ្មានស្លាក់លេខ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យដែលជានារីអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសកំពុងដើរតាមផ្លូវខាងលើ ក៏មានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាត់ ក៏ដេញចាប់ធ្វើអោយសង្ស័យដួលម៉ូតូទើបឃាត់ខ្លួនបាន២នាក់ចំណែកម្នាក់ទៀតបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។ កាបបូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖