ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីពង្រឹងអំណាចកម្ចាត់ក្រុមប្រឆាំងក្រោយរដ្ឋប្រហារមិនបានសម្រេច

ចែករំលែក៖

ការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅ ក្នុងប្រទេសទួរគីកន្លងមក គឺជាឱកាស ដើម្បីពង្រឹងអំណាច របស់ប្រធានាធិបតី ទួរគីនិងកម្ចាត់ក្រុមប្រឆាំងឲ្យអស់ពី ប្រទេស។ ភាគច្រើនក្រុមប្រឆាំងនៅក្នុងប្រទេសនេះ គឺជាក្រុមជនជាតិឃើដ។

រដ្ឋាភិបាលទួរគីដឹកនាំដោយលោកអ៊ែរដូហ្គាន បានប្តេចជ្ញាថា កម្ចាត់ទាំងឫស្ស ដោយបានសម្រេច បិទទ្វារសាលារៀនជា ច្រើន នៅក្នុងប្រទេសនេះដែលមានទស្សនៈនយោបាយប្រឆាំងនឹងរដ្ឋាភិបាល។ រដ្ឋ មន្រ្តីក្រសួងអប់រំ របស់ទួរគី លោក İsmet Yılmaz បានប្រកាសថា រដ្ឋាភិបាលបាន បិទទ្វារសាលារៀន ចំនួន ២,២៧៤កន្លែង ចាប់តាំងពីការប៉ុនប៉ង ធ្វើរដ្ឋប្រហារកាល ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលជា ផ្នែកមួយ នៃការបោសសម្អាត ដែលផ្ដោត ទៅលើចលនា ហ្គូលិន ដែលត្រូវចោទ ប្រកាន់ ដោយរដ្ឋាភិបាលថា ជាអ្នកដែល នៅពីក្រោយ រដ្ឋប្រហារបរាជ័យ។ នេះបើរ តាមសារព័ត៌មាន Anadolu ចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោក Yılmaz បាននិយាយថា ស្ថាប័ន អប់រំឯកជនចំនួន ១,០៦៥ ស្ថាប័នអប់រំឯក ជនចំនួន ៣៦១ និងអន្តេវាសិកដ្ឋានសិស្ស ចំនួន ៨៤៨ បានបិទទ្វារ។ កាលពីថ្ងៃអង្គារ ប្រធានាធិបតី ផ្តាច់ការទួរគី Recep Tayyip Erdogan បានទទួលស្គាល់ថា មនុស្ស ដែលមានចិត្តអាណិតអាសូរ ដល់ចលនា Gulen ត្រូវបានជាប់អន្តាក់ នៅក្នុងប្រទេស ទួរគី។

លោក Erdogan និងរដ្ឋាភិបាលរបស់ លោក បានចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំង នឹងចលនាហ្គូលិន បន្ទាប់ពីប្រតិបត្ដិការពុក រលួយ កាលពីខែធ្នូ ឆ្នាំ២០១៣ ដែលរដ្ឋ មន្រ្តី និងកូនប្រុសរបស់លោកនាយករដ្ឋ មន្ត្រី Erdoğan ត្រូវគេចោទប្រកាន់ថា បានទទួលសំណូក ពីពាណិជ្ជករអុីរ៉ង់ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការ ដែល ផ្តល់ប្រយោជន៍ដល់អុីរ៉ង់ ។

បន្ទាប់ពីលោក Erdoğan បានដាក់ សំណុំរឿង នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល ដែលរៀបចំដោយ សត្រូវ នយោបាយរបស់គាត់ ព្រះរាជ អាជ្ញាជាច្រើន ត្រូវបានដកចេញពីរឿងក្តី ប៉ូលិសត្រូវបានចាត់តាំងសាជាថ្មី ហើយ ការស៊ើបអង្កេត អំពើពុករលួយត្រូវបាន លុបចោល ។

លោក Erdoğan អំពាវនាវជាសាធារណៈ ដល់ប្រជាជនមិនឱ្យ បញ្ជូនកូនរបស់ពួកគេ ទៅសាលារៀន របស់ចលនាហ្គូលិន មិន ឱ្យអាន ឬមើលប្រព័ន្ធផ្សព្វផ្សាយ របស់ពួក គេ ហើយមិនត្រូវដាក់ប្រាក់ នៅក្នុងធនាគារ របស់ពួកគេ (Asya) ។ តុលាការនៃសន្តិ ភាព ដែលបានបង្កើតឡើង ដោយរដ្ឋា ភិបាល Erdoğan នៅពាក់កណ្តាលឆ្នាំ ២០១៤ បានចាប់ផ្តើម ដាក់គុកមនុស្ស និងរឹបអូសយកក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ និងសាលារៀន ដែលមានទំនាក់ទំនង ជាមួយចលនា Gülen ចាប់ពីរដូវក្តៅឆ្នាំ ២០១៤ មក ។ លោក Erdoğan ក៏បាន ចោទប្រកាន់ចលនា Gülen ថាជាអ្នកនៅ ក្រោយក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារនៅថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។

លោក Fethullah Gülen ដែលជា អ្នកជំរុញចលនានេះឡើង បានបដិសេធថា មិនមានតួនាទី នៅក្នុងរដ្ឋប្រហារនោះទេ ហើយបានអំពាវនាវ ឱ្យមានការស៊ើប អង្កេតអន្តរជាតិមួយ ចូលទៅក្នុងរឿងនេះ ប៉ុន្តែលោកប្រធានាធិបតី Erdoğan បាន ហៅការប៉ុនប៉ង ធ្វើរដ្ឋប្រហារថាជា “អំណោយមួយពីព្រះ” ហើយរដ្ឋាភិបាល បានចាប់ផ្តើមធ្វើការបោសសម្អាតមួយ ក្នុងគោលបំណងលាងសម្អាត អ្នកគាំ ទ្រចលនា ពីក្នុងស្ថាប័នរដ្ឋការ និងធ្វើឲ្យ បាត់បង់ ប្រជាប្រិយភាពរបស់ខ្លួន និងដាក់ពួកគេនៅក្នុងមន្ទីរឃុំឃាំង ។

ប្រទេសទួរគី បានផ្អាក ឬបណ្តេញចេញ ចៅក្រម ជាង ១៥ម៉ឺននាក់ ចាប់តាំងពីថ្ងៃ ទី១៥ ខែកក្កដា ។ ក្រសួងយុត្តិធម៌ របស់ ប្រទេសទួរគី បានប្រកាសកាលពីថ្ងៃទី១៣ ខែកក្កដាថា មនុស្ស ៥០.៥១០នាក់ ត្រូវ បានចាប់ខ្លួនហើយ ១៦៩.០១៣នាក់ គឺជា ផ្នែកមួយនៃនីតិវិធីច្បាប់ ក្នុងការចោទប្រកាន់ពីការធ្វើរដ្ឋប្រហារ។

រដ្ឋាភិបាលក៏បានរឹបអូសយក ក្រុមហ៊ុន យ៉ាងហោចណាស់ចំនួន១,០៦៨ ក្រុមហ៊ុន និងអចលនទ្រព្យ ៤.៨៨៨ ដែលជាផ្នែក មួយ នៃការបោសសម្អាត ដែលសំដៅ ទៅលើចលនា ហ្គូលិន៕ ម៉ែវ សាធី


ចែករំលែក៖