ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលលួចកាប់ដើមធ្នង់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប៉ុស្តិ៍ត្រែងត្រយឹង រួមនឹងនគរបាលស្រុកភ្នំស្រួចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងការកាប់បំផ្លាញដើមធ្នង់១ដើម ដែករណីឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

នគរបាលស្រុកភ្នំស្រួចបាននិយាយថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចកាប់ដើមធ្នង់យកទៅលក់ ដែលជនសង្ស័យទាំង៣នាក់នេះរួមមាន ទី១.ឈ្មោះ សេង ពុធ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិការហែង ឃុំតាំងក្រូច ស្រុកសំរោងទង ទី២.ឈ្មោះ វ៉ុន វ៉ាត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិហោមខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង។ ចំណែកជនសង្ស័យទី៣.ឈ្មោះ សាន់ វាន់ថៃ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិហោខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ នគរបាលស្រុកសំរោងទងបានឲ្យដឹងទៀតថា ករណីឃាត់ខ្លួនជនមុខសញ្ញាកាប់ដើមធ្នង់នេះ សមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ប្រភេទទួរីស ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2I-6104 យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច។

ចំណែកជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ហើយវត្ថុតាងរណាដែក (ប្រភេទរណារអារដោយដៃ) ចំនួន២ ដែលជនសង្ស័យគប់ចោលនៅកន្លែងកើតហេតុនោះ ត្រូវបាននគរបាលយកមករក្សាទុកដើម្បីជាព័ស្តុតាងដាក់បន្ទុក៕ សេនា ស័ក្តិ


ចែករំលែក៖