ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន៖ ខេត្តស្វាយរៀងមានកន្លែងលេងល្បែងស្របច្បាប់ក៏ច្រើន សកម្មភាពលួចលាក់មិនស្របច្បាប់ក៏មាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទបានថ្លែងថាក្នុងខេត្តស្វាយរៀងមានកន្លែងលេងល្បែងស្របច្បាប់ក៏ច្រើន សកម្មភាពលួចលាក់មិនស្របច្បាប់ក៏មាន ហើយយើងត្រូវតែពង្រឹងនូវកិច្ចការនៃការអនុវត្តច្បាប់ដោយច្បាប់នេះ ត្រូវផ្អែកទៅលើវិធានការណ៏ចំនួន២គឺវិធានការ។

ទី១គឺល្បែងស៊ីសងខុសច្បាប់ យើងត្រូវតែណែនាំធ្វើយ៉ាងម៉េច អោយអនុវត្តច្បាប់ បើមិនទាន់មានច្បាប់ សូមរត់ច្បាប់ទៅខាងក្រសួងដើម្បីចេញ(ឡាយសិន) បើកធ្វើអាជីវកម្ម ហើយបើមិនទាន់បង់ពន្ធជូនរដ្ឋ សូមប្រញាប់ទៅបង់ពន្ធដើម្បីជាភាពស្របច្បាប់នៅក្នុងផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មល្បែងស៊ីសង។

ទី២ល្បែងស៊ីសងទាំងឡាយ ទោះបីជាតូចធំក្ដីនៅទីណាក៏ដោយ ដែលគ្មានច្បាប់ត្រូវតែបំបាត់អោយអស់ តាមវិធាននីមួយៗ បើមិនដូច្នេះ វានឹងកើតបញ្ហាមិនចេះចប់មិនចេះហើយនោះទេ។

ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្ត ខណៈដែលនាយឧត្តមសេនីយ៍សន្តិបណ្ឌិតបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំតាមដានពង្រឹងការអនុវត្ត និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ០២៨ សណន និងលេខ០១២ សហវ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។

នាយឧត្តមសេនីយ៏សន្តិបណ្ឌិត បានបន្តទៀតថា នៅខេត្តស្វាយរៀងមានកាស៊ីណូ ដែលស្របច្បាប់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែ២០កាស៊ីណូប៉ុណ្ណោះ បើកាស៊ីណូខ្លះ មិនទាន់មានច្បាប់ សូមរត់ច្បាប់ទៅខាងក្រសួងដើម្បីចេញ(ឡាយសិន)បើកធ្វើអាជីវកម្មហើយបើមិនទាន់បង់ពន្ធជូនរដ្ឋសូមប្រញាប់ទៅបង់ពន្ធ។

ពិសេសអាជ្ញាធរយើងត្រូវអប់រំណែនាំប្រជាពលរដ្ឋកុំអោយលេងល្បែងខុសច្បាប់ដូចជាល្បែងកន្ទុយលេខបៀរអាប៉ោងស៊ីគូរពិសេសជល់មាន់តែម្ដងមិនតែប៉ុណ្ណោះត្រូវតែហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនអោយចូលលេងល្បែងកាស៊ីណូឬក៏វង់ល្បែងស្របច្បាប់មិនស្របច្បាប់ព្រោះពេលដែលលេងចាញ់ទៅវាបង្កអោយមានការចាប់ជំរិតឬក៏តាមរូបភាពផ្សេងៗដែលបង្កអោយមានអសន្តិសុខសង្គមពិសេសឡោកនយោបាយភូមិឃុំមានសុវត្ថភាពផងដែរ។

ចំពោះការលេងល្បែង និងភ្នាល់ខុសច្បាប់និងលួចលាក់ជាច្រើនកន្លែងនៅក្នុងខេត្តស្វាយរៀងសូមអោយអាជ្ញាធរភូមិឃុំក្រុងងស្រុកក៏ដូចជាសមត្ថកិច្ចកងកំលាំងមេត្តាចុះទប់ស្កាត់ជាបន្ទាន់ព្រោះវាបង្កអោយមានការរីករាលដាលកាន់តែធ្ងន់ធ្ងរហើយធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ៕ យឹម សុថាន


ចែករំលែក៖