ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកព្រៃកប្បាសរិះគន់អធិការរងស្រុក និងនាយប៉ុស្តិ៍កំពង់រាបយកម៉ោងការងារទៅលេងល្បែងស៊ីសង

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋក្នុងស្រុកព្រៃ កប្បាស កាលពីពេលថ្មីៗនេះបានរិះគន់ លោកអធិការរងផ្នែកអត្តសញ្ញាណប័ណ្ណនៃ អធិការដ្ឋាននគរបាលស្រុក និងនាយប៉ុស្តិ៍ កំពង់រាប ថាពុំដែលនៅកន្លែងធ្វើការហើយ បែរជាយកម៉ោងការងារទៅលេងល្បែងស៊ី សងធ្វើព្រងើយទៅវិញ។

ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា លោក សួស សំនៀង អធិការរងទទួលផ្នែកអត្ត សញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស និងលោក ប៉ាក សុភ័ក្រ នាយប៉ុស្តិ៍រដ្ឋបាលកំពង់រាបមិនដែលនៅ កន្លែងធ្វើការនោះទេ គឺអស់លោកទាំង២ នាក់នេះបានយកម៉ោងការងារទៅលេង ល្បែងស៊ីសងទៅវិញ ដែលធ្វើឲ្យប្រជាពល រដ្ឋពិបាកក្នុងការស្វែងរកដើម្បីធ្វើការស្នើ សុំ និងដោះស្រាយបញ្ហាផ្សេងៗនៅក្នុង មូលដ្ឋានរបស់ពួកគាត់។ ពួកគាត់បានបន្ត ទៀតថា វាជារឿងគួរឲ្យអាម៉ាស់ខ្លាំងណាស់ នៅពេលដែលខ្លួនជាសមត្ថកិច្ចមិននៅកន្លែង ធ្វើការបែរជាយកម៉ោងការងារទៅលេង ល្បែងទៅវិញនោះ ។

យោងតាមប្រភពច្បាស់ការណ៍បានឲ្យ ដឹងថា សមត្ថកិច្ចទាំង២នាក់ខាងលើនេះ បានទៅលេងល្បែងស៊ីសងនៅផ្ទះរបស់ មន្ត្រីប៉ុស្តិ៍រដ្ឋបាលមួយរូបដែលទើបតែចូល និវត្តន៍ ស្ថិតក្នុងភូមិអង្គរក្រសាំង ឃុំព្រៃ ល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើ តាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំង នេះបានឲ្យដឹងថា ការលេងល្បែងស៊ីសង នៅទីតាំងនេះមិនមែនមានតែមន្ត្រីទាំង២ នាក់ខាងលើមកលេងនោះទេគឺមានសុទ្ធ តែអ្នកមានតួនាទីក្នុងស្រុក ហើយការលេង នោះទៀតសោតមានការចាញ់ឈ្នះរាប់ ម៉ឺនដុល្លារ ។

ជុំវិញករណីនេះលោក ជុំ ឈឿន អធិ ការនៃអធិការដ្ឋាននគរបាលស្រុកព្រៃ កប្បាសបានឲ្យដឹងថា លោកទទួលស្គាល់ ថា អធិការរង និងនាយប៉ុស្តិ៍រដ្ឋបាលទាំង២ នាក់ខាងលើនេះពិតជាបានទៅលេងល្បែង ស៊ីសងនៅទីតាំងនោះប្រាកដមែន តែលោក ពិបាកក្នុងការបង្ក្រាប ព្រោះអ្នកទៅលេង នៅកន្លែងនោះសុទ្ធតែអ្នកមានតួនាទីភារកិច្ច ធំៗនៅជុំវិញស្រុក។

យោងតាមសម្តីលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹង ថា លោកនឹងសហការជាមួយអ្នកសារព៌ត័ មានចុះទៅចាប់មន្ត្រីអសមត្ថភាពក្នុងការ បម្រើរាស្ត្រទាំងនោះមកធ្វើការពិន័យតាមច្បាប់របស់កងកម្លាំង។ លោកបន្តទៀតថា លោកស្អប់ណាស់អ្នកប្រើប្រាស់អំណាច ទៅធ្វើគំរូអាក្រក់ដាក់ប្រជាពលរដ្ឋ។ លោក សន្យាថានឹងដាក់ពិន័យទៅលើសមត្ថកិច្ច ទាំង២នាក់ខាងលើយ៉ាងហ្មត់ចត់ជាទី បំផុត៕ ភ្នំដា


ចែករំលែក៖